إعدادات العرض
“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក…
“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල অসমীয়া ગુજરાતી Tiếng Việt Nederlands नेपाली پښتو Svenska മലയാളം Кыргызча Română తెలుగు ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Українська Wolof Lietuvių አማርኛ Azərbaycan Malagasy Oromoo ไทย বাংলা मराठी ਪੰਜਾਬੀ دری Deutschالشرح
ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យលាងសម្អាតសម្ភារៈប្រើប្រាស់ដែលត្រូវឆ្កែលិទ្ធចំនួន៧ដង ដោយនៅលើកទីមួយត្រូវប្រើដីលាង រួចទើបប្រើទឹកជាក្រោយ ដើម្បីឲ្យភាពកខ្វក់និងគ្រោះថ្នាក់របស់វាឱ្យបានជ្រះស្អាត។فوائد الحديث
ទឹកមាត់របស់ឆ្កែ គឺជាប្រភេទភាពកខ្វក់កម្រិតធ្ងន់។
ពេលដែលឆ្កែលិទ្ធសម្ភារៈដាក់ទឹក គឺធ្វើឱ្យសម្ភារៈនោះក្លាយជាកខ្វក់ ហើយក៏ធ្វើឲ្យទឹកដែលនៅក្នុងនោះក្លាយជាកខ្វក់ផងដែរ។
ការសម្អាតដោយប្រើដី និងការលាងសម្អាតចំនួនប្រាំពីរដង គឺចំពោះតែការសម្អាតពីការលិទ្ធរបស់សត្វឆ្កែប៉ុណ្ណោះ ពុំមែនចំពោះការសម្អាតពីទឹកនោម លាមក ឬអ្វីផ្សេងទៀតដែលឆ្កែបានប៉ះពាល់នោះទេ។
របៀបលាងសម្អាតសម្ភារៈប្រើប្រាស់ដោយប្រើដី៖ ត្រូវដាក់ទឹកក្នុងសម្ភារៈប្រើប្រើប្រាស់នោះ រួចដាក់ដីបន្ថែម។ បន្ទាប់មក លាងវាដោយល្បាយនេះ។
យោងតាមន័យត្រង់របស់ហាទីស្ហ ច្បាប់នេះគឺអនុវត្តចំពោះសត្វឆ្កែទាំងអស់ សូម្បីតែឆ្កែដែលឥស្លាមអនុញ្ញាតឱ្យចិញ្ចឹម ដូចជាឆ្កែប្រមាញ់ ឆ្កែយាម និងឆ្កែគង្វាលសត្វ។
សាប៊ូ និងផលិតផលជម្រះសម្អាតផ្សេងៗមិនអាចជំនួសដីបានឡើយ ព្រោះណាពី ﷺ លោកបានកំណត់ឲ្យប្រើដី។