إعدادات العرض
ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។…
ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Kiswahili Português සිංහල অসমীয়া ગુજરાતી Tiếng Việt Nederlands پښتو नेपाली Hausa Svenska മലയാളം Кыргызча Română తెలుగు ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Українська Wolof Lietuvių Azərbaycan Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutsch دری አማርኛالشرح
អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បានប្រាប់ថា ណាពី ﷺ គឺជាមនុស្សម្នាក់ដែលមានភាពខ្មាសអៀនបំផុតជាងស្ត្រីក្រមុំព្រហ្មចារីដែលមិនទាន់រៀបការនិងរួមរស់ជាមួយបុរសដែលនៅតែក្នុងផ្ទះរបស់ខ្លួនទៅទៀត។ ដោយសារតែភាពខ្មាសអៀនដ៏ខ្លាំងរបស់លោក នៅពេលដែលលោកមិនពេញចិត្តប្រការអ្វីមួយ គឺលោកប្រែទឹកមុខ ហើយលោកមិននិយាយអ្វីឡើយ។ ផ្ទុយទៅវិញ បណ្តាសហាហ្ពាត់របស់លោកអាចយល់ពីការមិនពេញចិត្តរបស់លោកចំពោះប្រការនោះតាមរយៈទឹកមុខរបស់លោក។فوائد الحديث
បញ្ជាក់ពីភាពខ្មាសអៀនរបស់ណាពី ﷺ ដែលជាចរិតលក្ខណៈដ៏អស្ចារ្យមួយ។
ភាពខ្មាសអៀនរបស់ណាពី ﷺ បានកើតឡើងនៅដរាបណាច្បាប់របស់អល់ឡោះមិនត្រូវបានរំលោភបំពាន។ តែនៅពេលដែលច្បាប់ត្រូវបានរំលោភបំពាន ណាពី ﷺ នឹងមានការខឹងសម្បា ហើយបញ្ជា និងហាមឃាត់សហាហ្ពាត់របស់លោក។
ជំរុញឱ្យប្រកាន់ខ្ជាប់នូវភាពខ្មាសអៀន ព្រោះវាជំរុញឱ្យខ្លួនឯងធ្វើអំពើល្អ និងចៀសវាងពីអំពើអាក្រក់។
التصنيفات
Prophet's Modesty