إعدادات العرض
“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់
“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់
អំពី អាពូអ៊ូម៉ាម៉ះ បាននិយាយថា៖ អាំរូ ពិន អាហ្ពាសះ رضي الله عنه បានប្រាប់ខ្ញុំថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Русский অসমীয়া ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Kinyarwanda Magyar Македонски Čeština Українська Lietuvių አማርኛ Wolof Azərbaycan Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ دری Deutschالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ពេលវេលាដែលអល់ឡោះជាម្ចាស់នៅជិតនឹងខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលមួយភាគបីចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកត្រូវបានគេចង្អុលបង្ហាញ និងមានលទ្ធភាពធ្វើឲ្យខ្លួនឯងស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈ អ្នកដែលប្រតិបត្តិសឡាត អ្នកដែលហ្ស៊ីកៀររលឹកទៅចំពោះអល់ឡោះ និងអ្នកដែលសារភាពកំហុស(តាវហ្ពាត់)នៅក្នុងពេលនោះ ពិតណាស់ វាជាឱកាសដ៏ល្អបំផុតដែលអ្នកត្រូវចាប់យក និងខិតខំប្រឹងប្រែង។فوائد الحديث
ជំរុញជនមូស្លីមឱ្យហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះនៅចុងរាត្រី។
ពេលវេលាសម្រាប់ការហ្ស៊ីកៀរ រលឹកដល់អល់ឡោះ បួងសួង និងប្រតិបត្តិសឡាត គឺមានភាពល្អប្រសើរខុសៗគ្នា។
មីរ៉ក់ បាននិយាយថា៖ ចំពោះភាពខុសគ្នារវាងប្រសាសន៍របស់ណាពី ﷺ ៖ “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់” និងប្រសាសន៍របស់លោក៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺពេលស៊ូជោត”៖ អត្ថន័យរបស់វា គឺហាទីស្ហនេះបញ្ជាក់ពីពេលវេលាដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺពេលកណ្តាលយប់។ ចំណែកឯហាទីស្ហនោះវិញ គឺបញ្ជាក់ពីស្ថានភាពដែលខ្ញុំបម្រើរបស់អល់ឡោះនៅជិតអល់ឡោះជាងគេ គឺនៅពេលដែលគេក្រាបស៊ូជោត។