إعدادات العرض
“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖…
“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Nederlands ગુજરાતી অসমীয়া پښتو नेपाली മലയാളം Yorùbá ქართული Magyar తెలుగు Македонски Svenska ಕನ್ನಡ Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានប្រាប់ថា ជារៀងរាល់ថ្ងៃ មានម៉ាឡាអ៊ីកាត់ពីររូបចុះមក ហើយស្រែកប្រកាស។ ម៉ាឡាអ៊ីកាត់មួយរូបបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់នូវរបស់ជំនួសដល់អ្នកដែលបានចំណាយទ្រព្យសម្បត្តិក្នុងការគោរពប្រតិបត្តិ ចំណាយលើគ្រួសារ ក្នុងការទទួលភ្ញៀវ និងអំពើស្ម័គ្រចិត្តផ្សេងៗ ហើយសូមទ្រង់មេត្តាផ្តល់ឲ្យជននោះនូវរបស់ដែលល្អជាងអ្វីដែលរូបគេបានបរិច្ចាគ និងសូមផ្តល់ពរជ័យដល់គេផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់នូវរបស់ជំនួសដល់អ្នកដែលបានចំណាយទ្រព្យសម្បត្តិក្នុងការគោរពប្រតិបត្តិ ចំណាយលើគ្រួសារ ក្នុងការទទួលភ្ញៀវ និងអំពើស្ម័គ្រចិត្តផ្សេងៗ ហើយសូមទ្រង់មេត្តាផ្តល់ឲ្យជននោះនូវរបស់ដែលល្អជាងអ្វីដែលរូបគេបានបរិច្ចាគ និងសូមផ្តល់ពរជ័យដល់គេផង។فوائد الحديث
អនុញ្ញាតឱ្យបួងសួងឲ្យអ្នកសប្បុរសទទួលបាននូវផលតបស្នងកាន់តែច្រើន និងល្អជាងអ្វីដែលរូបគេបានបរិច្ចាគ ហើយក៏អនុញ្ញាតឱ្យបួងសួងឲ្យអ្នកដែលកំណាញ់ទទួលនូវភាពហិនហោចចំពោះទ្រព្យសម្បត្តិដែលរូបគេកំណាញ់ និងមិនចំណាយវាទៅលើអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចលើរូបគេ។
បញ្ជាក់ពីការបួងសួងរបស់ម៉ាឡាអ៊ីកាត់ឲ្យអ្នកមានជំនឿដែលសាងអំពើល្អ និងចេះបរិច្ចាគទានឲ្យទទួលបាននូវប្រការល្អ និងភាពចម្រើនរុងរឿង ហើយការបួងសួងរបស់ពួកគេត្រូវបានគេទទួលយក។
ជំរុញឲ្យចំណាយទ្រព្យសម្បត្តិក្នុងផ្លូវដែលជាកាតព្វកិច្ច(វ៉ាជិប) និងជាការស្ម័គ្រចិត្ត(ស៊ូណិត) ដូចជាការចំណាយលើគ្រួសារ ការផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងផ្លូវល្អផ្សេងៗទៀត។
បញ្ជាក់ពីឧត្តមភាពរបស់អ្នកដែលចំណាយទ្រព្យសម្បត្តិក្នុងផ្លូវល្អ ហើយលទ្ធផលចុងក្រោយរបស់វា គឺអល់ឡោះជាម្ចាស់នឹងតបស្នងដល់គេវិញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ وَهُوَ خَيْرُ الرَّازِقِينَ﴾ [سورة سبإ(39)]
“ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។ [ស៊ូរ៉ោះ សាហ្ពាក៖39]
ការបួងសួងនេះ គឺចំពោះអ្នកដែលមិនចំណាយទ្រព្យសម្បត្តិលើអ្វីដែលជាកាតព្វកិច្ច(វ៉ាជិប)។ ចំពោះការចំណាយដែលជាការស្ម័គ្រចិត្ត(ស៊ូណិត) គឺមិនចូលក្នុងករណីនេះទេ ព្រោះជននោះមិនសមនឹងទទួលបាននូវការបួងសួងបែបនេះឡើយ។
ហាមឃាត់ពីភាពកំណាញ់ និងការលោភលន់។
التصنيفات
Voluntary Charity