“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។

“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។ ការផ្សះផ្សារវាងបុគ្គលពីរនាក់ដោយយុត្ដិធម៌ ជាការបរិច្ចាគទានមួយ។ ការជួយមនុស្សម្នាក់ឲ្យឡើងជំនិះរបស់ខ្លួន ឬជួយលើកឥវ៉ាន់ដាក់លើជំនិះរបស់គាត់ ជាការបរិច្ចាគទានមួយ។ ពាក្យសម្ដីល្អ ជាការបរិច្ចាគទានមួយ។ រាល់ជំហានដែលគេដើរទៅសឡាត ជាការបរិច្ចាគទានមួយ ហើយការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ក៏ជាការបរិច្ចាគទានមួយដែរ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនមូស្លីមគ្រប់រូបត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃសម្រាប់សន្លាក់ឆ្អឹងនីមួយៗនៃរាងកាយរបស់ខ្លួនដោយស្ម័គ្រចិត្តទៅចំពោះអល់ឡោះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់អល់ឡោះសម្រាប់ភាពសុខសាន្ត និងសម្រាប់ការដែលទ្រង់បានបង្កើតសម្រាប់ឆ្អឹងនូវសន្លាក់ដែលធ្វើឲ្យគេអាចធ្វើចលនាបាន។ ការបរិច្ចាគទានទាំងនេះអាចត្រូវបានបំពេញតាមរយៈអំពើល្អផ្សេងៗដោយមិនកំណត់ត្រឹមតែការបរិច្ចាគទានដោយទ្រព្យសម្បត្តិនោះឡើយ។ ក្នុងចំណោមនោះមាន៖ ការផ្សះផ្សារវិវាទរវាងគូជម្លោះពីរនាក់ដោយយុត្តិធម៌ គឺជាការបរិច្ចាគទានមួយ។ ការជួយដល់អ្នកដែលត្រូវការជំនួយឲ្យបានឡើងលើសត្វជំនិះរបស់ខ្លួនដោយជួយលើកគាត់ឡើង ឬជួយលើកអីវ៉ាន់ឲ្យគាត់ គឺជាការបរិច្ចាគទានមួយ។ ពាក្យសម្តីល្អៗ ដូចជាហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ ការបួងសួង និងការឲ្យសាឡាមជាដើម គឺជាការបរិច្ចាគទានមួយ។ រាល់ជំហាននីមួយៗដែលគេដើរទៅសឡាត គឺជាការបរិច្ចាគទានមួយ។ ការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ គឺជាការបរិច្ចាគទានមួយ។

فوائد الحديث

រចនាសម្ព័ន្ធនៃឆ្អឹងមនុស្ស និងភាពប្រក្រតីរបស់វា គឺជាឧបការគុណដ៏ធំធេងពីអល់ឡោះជាម្ចាស់។ ដូច្នេះ ឆ្អឹងនីមួយៗត្រូវការផ្តល់ទានជាចាំបាច់ ដើម្បីបង្ហាញនូវការដឹងគុណដ៏ពេញលេញសម្រាប់ឧបការគុណនេះ។

ជំរុញឱ្យធ្វើការថ្លែងអំណរគុណដល់អល់ឡោះជាម្ចាស់ជារៀងរាល់ថ្ងៃចំពោះឧបការគុណដែលគេទទួលបាន។

លើកទឹកចិត្តឲ្យប្រតិបត្តិសឡាតស៊ូណិត និងធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃ។

ឧត្តមភាពនៃការផ្សះផ្សាររវាងមនុស្ស។

ជំរុញឱ្យជួយដល់បងប្អូនរបស់ខ្លួន ព្រោះការជួយដល់ពួកគេ គឺជាការបរិច្ចាគទាន។

ជំរុញឱ្យចូលរួមសឡាតជាលក្ខណៈរួមគ្នា ដើរទៅកាន់ម៉ាស្ជិត និងអភិរក្សម៉ាស្ជិតតាមរយៈសកម្មភាពទាំងនេះ។

ចាំបាច់ត្រូវមានការគោរពដល់ផ្លូវដើររបស់អ្នកមូស្លីមដោយចៀសវាងអ្វីដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើឱ្យប៉ះពាល់ដល់ពួកគេ។

التصنيفات

Excellence and Merits of Islam