إعدادات العرض
“ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។
“ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។
អំពី ជើរៀរ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Português தமிழ் অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली Hausa മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Kinyarwanda Українська Lietuvių Wolof Azərbaycan Malagasy ไทย मराठी ਪੰਜਾਬੀ Deutsch دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលគ្មានភាពទន់ភ្លន់ ហើយមិនត្រូវបានណែនាំទាំងនៅក្នុងកិច្ចការសាសនា និងលោកិយ ក៏ដូចជាសកម្មភាពដែលគេប្រព្រឹត្តចំពោះខ្លួនឯង និងអ្នកដទៃ ពិតណាស់ ជននោះប្រាកដជាត្រូវបានគេដកហូតពីប្រការល្អទាំងស្រុង។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃភាពទន់ភ្លន់ និងជំរុញឱ្យប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់ ហើយស្តីបន្ទោសចំពោះភាពឃោរឃៅ។
ភាពទន់ភ្លន់នាំឱ្យមាននូវសេចក្តីល្អនៅក្នុងលោកទាំងពីរ(លោកិយនិងបរលោក) និងវិសាលភាពរបស់វា។ ចំណែកឯភាពឃោរឃៅវិញ គឺផ្ទុយពីនេះ។
ភាពទន់ភ្លន់កើតចេញពីអត្តចរិតល្អ និងសុខុមាលភាព។ ចំណែកភាពឃោរឃៅកើតចេញពីកំហឹង និងភាពគ្រោតគ្រាត។ ដូចនេះហើយទើបណាពី ﷺ លោកកោតសរសើរចំពោះភាពទន់ភ្លន់។
សុហ្វយ៉ាន អាស្សាវរី រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយទៅកាន់មិត្តរបស់គាត់ថា៖ តើពួកអ្នកដឹងទេថា អ្វីទៅជាភាពទន់ភ្លន់? នោះគឺការដាក់កិច្ចការនីមួយៗឲ្យចំកន្លែងរបស់វា ដាក់ភាពតឹងរឹងនៅចំកន្លែងរបស់វា ដាក់ភាពទន់ភ្លន់នៅចំកន្លែងរបស់វា ដាក់ដាវនៅកន្លែងរបស់វា និងដាក់រំពាត់នៅកន្លែងរបស់វា។
التصنيفات
Praiseworthy Morals