“ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់…

“ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌

អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌។ មានអ្នកខ្លះនៅប្រព្រឹត្តទៀងត្រង់ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់បំផុត។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការភូតកុហក ព្រោះការភូតកុហកនាំទៅកាន់ទង្វើអាក្រក់ ហើយពិតណាស់ ទង្វើអាក្រក់នាំទៅកាន់ឋាននរក។ មានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហកបំផុត”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ហើយលោកបានបញ្ជាក់ថា ជាការពិតណាស់ ការប្រកាន់ខ្ជាប់នូវភាពទៀងត្រង់តែងនាំទៅរកការសាងទង្វើកុសលជាប្រចាំ។ ហើយការប្រកាន់ខ្ជាប់នូវការធ្វើអំពើល្អជាប់ជានិច្ច នឹងនាំរូបគេទៅកាន់ឋានសួគ៌។ អ្នកដែលបន្តប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ទាំងនៅទីស្ងាត់ និងទីសាធារណៈ រូបគេសមនឹងទទួលបាននូវឈ្មោះជា “អ្នកដែលមានភាពទៀងត្រង់បំផុត” (الصديق)។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានចំពោះការភូតកុហក និងការនិយាយមិនពិត ព្រោះវានាំមនុស្សងាកចេញពីផ្លូវត្រូវ ហើយនាំទៅរកអំពើអាក្រក់ និងអំពើបាប។ បន្ទាប់មក វានឹងនាំរូបគេទៅកាន់ឋាននរក។ ហើយគេនៅតែបន្តនិយាយកុហកកាន់តែច្រើនឡើងៗ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះជាម្ចាស់ថា ជាមនុស្សកុហកបំផុត។

فوائد الحديث

ភាពទៀងត្រង់ គឺជាចរិតលក្ខណៈដ៏ឧត្តុង្គឧត្តមដែលអាចទទួលបានតាមរយៈការប្រឹងប្រែង និងការហ្វឹកហាត់។ បុគ្គលម្នាក់នៅតែប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ រហូតដល់ភាពទៀងត្រង់ក្លាយជាចរិតលក្ខណៈ និងធម្មជាតិរបស់គេ។ ដូច្នេះ រូបគេត្រូវបានគេកត់ត្រានៅឯអល់ឡោះជាម្ចាស់ថា ស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់បំផុត និងជាមនុស្សល្អ។

ការកុហក គឺជាចរិតលក្ខណៈដ៏គួរឲ្យស្អប់ខ្ពើមដែលរូបគេទទួលបានតាមរយៈការអនុវត្តវាជាប់ជានិច្ចទាំងពាក្យសម្ដី និងទង្វើ រហូតដល់វាក្លាយជាចរិតលក្ខណៈ និងធម្មជាតិរបស់គេ។ បន្ទាប់មក រូបគេត្រូវបានគេកត់ត្រានៅឯអល់ឡោះជាម្ចាស់ថា ស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។

ភាពទៀងត្រង់ សំដៅទាំងទៅលើភាពទៀងត្រង់នៃអណ្ដាតដែលផ្ទុយពីការកុហក, ភាពទៀងត្រង់នៅក្នុងការនៀត ពោលគឺភាពជ្រះថ្លា(អៀខ្លើស), ភាពទៀងត្រង់នៅក្នុងការប្ដេជ្ញាចិត្តចំពោះអំពើល្អដែលខ្លួនបាននៀត, ភាពទៀងត្រង់ក្នុងទង្វើ ដែលយ៉ាងហោចណាស់ គឺត្រូវឲ្យអ្វីដែលខ្លួនលាក់បាំង និងអ្វីដែលបង្ហាញចេញមកក្រៅ គឺដូចគ្នា(គ្មានភាពពុតត្បុត) ហើយនិងភាពទៀងត្រង់ក្នុងស្ថានភាពផ្សេងៗទៀតដូចជា ភាពទៀងត្រង់ក្នុងការខ្លាច និងសង្ឃឹមជាដើម។ ជាការពិតណាស់ ជនណាដែលមានលក្ខណៈទាំងអស់នេះ គឺជាអ្នកដែលមានភាពទៀងត្រង់បំផុត ឬបើមានលក្ខណៈខ្លះនោះ គេគឺជាអ្នកដែលមានភាពទៀងត្រង់។

التصنيفات

Praiseworthy Morals