إعدادات العرض
“បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)
“បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)
អំពី មូអាវីយ៉ះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកបែងចែកប៉ុណ្ណោះ ហើយអល់ឡោះជាអ្នកផ្តល់ឲ្យ។ ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ច។ អ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលអល់ឡោះជាម្ចាស់ប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងប្រទានឲ្យគេនូវការយល់ដឹងអំពីសាសនាអ៊ីស្លាម។ ហើយពិតណាស់ ណាពី ﷺ លោកគ្រាន់តែជាអ្នកបែងចែក និងចែកចាយនូវអ្វីដែលអល់ឡោះជាម្ចាស់បានប្រទានដល់លោកនៃលាភសក្ការៈ ចំណេះវិជ្ជា និងអ្វីៗផ្សេងទៀតប៉ុណ្ណោះ។ រីឯអ្នកដែលផ្តល់ឲ្យពិតប្រាកដនោះ គឺអល់ឡោះជាម្ចាស់ទៅវិញទេ។ ចំណែកឯអ្វីផ្សេងទៀតក្រៅពីទ្រង់ គឺគ្រាន់តែជាមូលហេតុប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយ លើកលែងដោយការអនុញ្ញាតពីអល់ឡោះ។ ម្យ៉ាងវិញទៀត ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ចដោយអ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែថ្ងៃបរលោកបានមកដល់។فوائد الحديث
ភាពធំធេង និងឧត្តមភាពនៃចំណេះដឹងឥស្លាម និងការសិក្សាអំពីវា ហើយនិងជំរុញឲ្យសិក្សាអំពីវា។
ការឈរនៅលើការពិត គឺចាំបាច់ត្រូវតែមានក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិព្យការីមូហាំម៉ាត់)ជាដរាប។ ប្រសិនបើក្រុមមួយមិនធ្វើវាទេនោះ គឺមានក្រុមផ្សេងដែលធ្វើវា។
ការឈ្វេងយល់ពីសាសនាឥស្លាម ស្ថិតក្នុងចំណោមបំណងដែលអល់ឡោះជាម្ចាស់ចង់ឲ្យខ្ញុំបម្រើរបស់ទ្រង់បានល្អ។
ណាពី ﷺ លោកផ្តល់ឲ្យនូវអ្វីមួយទៅតាមបទបញ្ជារបស់អល់ឡោះ និងចេតនារបស់ទ្រង់ប៉ុណ្ណោះ ហើយលោកពុំមែនជាអ្នកដែលមានកម្មសិទ្ធិគ្រប់គ្រងអ្វីមួយនោះឡើយ។
التصنيفات
Excellence of Knowledge