إعدادات العرض
“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ…
“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។
[صحيح] [رواه مسلم]
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা Español Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការរលឹកទៅកាន់អល់ឡោះជាម្ចាស់តាមរយៈពាក្យពេចន៍ដ៏ធំធេងទាំងនេះ គឺល្អប្រសើរជាងលោកិយ និងអ្វីៗដែលមាននៅក្នុងលោកិយនេះទៅទៀត។ ពាក្យពេចន៍ទាំងនោះគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះដ៏មហាបរិសុទ្ធ) ៖ បញ្ជាក់ពីភាពបរិសុទ្ធរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ។ “الحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)៖ ថ្លែងសរសើរបញ្ជាក់ពីលក្ខណៈពេញលេញរបស់ទ្រង់ ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង) “لا إلهَ إِلا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) “اللهُ أكْبَرُ” (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)៖ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តមជាងអ្វីៗទាំងអស់។فوائد الحديث
ជំរុញឲ្យធ្វើការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់ ហើយពិតណាស់ វាល្អជាងអ្វីៗទាំងអស់ដែលព្រះអាទិត្យរះលើទៅទៀត។
ជំរុញឲ្យបង្កើននូវការហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់ ព្រោះវាផ្តល់នូវផលបុណ្យ និងភាពប្រសើរថ្លៃថ្លា។
ទ្រព្យសម្បត្តិលោកិយ គឺតិចតួចបំផុត ហើយភាពរីករាយក្នុងលោកិយ ក៏មិនអមតៈនោះដែរ។