រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។

រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។

[صحيح] [رواه الترمذي وأحمد]

الشرح

ណាពី ﷺ លោកបានបួងសួងឲ្យអល់ឡោះជាម្ចាស់ដាក់បណ្តាសា បណ្តេញចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ចំពោះអ្នកដែលបង់សំណូកឲ្យគេ និងអ្នកដែលទទួលសំណូកពីគេ។ ហើយក្នុងចំណោមនោះ គឺការផ្តល់សំណូកទៅឲ្យចៅក្រម ឬអ្នកកាត់ក្តីដើម្បីឱ្យពួកគេមានភាពលំអៀងនៅក្នុងការសម្រេចចិត្តដោះស្រាយ។ ដូច្នេះអ្នកផ្តល់សំណូកនឹងទទួលបាននូវអ្វីដែលគេចង់បានដោយភាពមិនត្រឹមត្រូវ។

فوائد الحديث

ហាមឃាត់ការផ្តល់សំណូក ការទទួលសំណូក ការធ្វើជាខ្សែរយៈក្នុងកិច្ចការនេះ ក៏ដូចជាការជួយលើកិច្ចការនេះ ត្បិតការធ្វើដូច្នោះ គឺជាការជួយគ្នា សហការគ្នាលើប្រការខុសឆ្គង។

ការសូកប៉ាន់ស្ថិតក្នុងចំណោមបាបកម្មធំ ព្រោះរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាទាំងចំពោះអ្នកដែលបង់សំណូក និងទាំងអ្នកដែលទទួលសំណូក។

ការសូកប៉ាន់នៅក្នុងការកាត់ក្តី គឺជាបទឧក្រិដ្ឋដ៏ធំ និងជាបាបកម្មដ៏ធំមួយផងដែរ ត្បិតការធ្វើដូច្នោះ គឺនាំមកនូវអំពើអយុត្តិធម៌ និងការកាត់ក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមក។

التصنيفات

Manners of Judges