إعدادات العرض
“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។…
“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។
[حسن] [رواه أبو داود والترمذي والنسائي في الكبرى وأحمد]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Wolof Moore Soomaali Français Tagalog Українська Azərbaycan தமிழ் Deutsch bm ქართული Português Македонски Magyar Русский 中文 فارسی አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោកនឹងមានគេនិយាយទៅកាន់អ្នកដែលសូត្រគម្ពីរគួរអាន អ្នកដែលអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននឹងការសូត្រនិងទន្ទេញវានៅពេលដែលរូបគេចូលឋានសួគ៌ថា៖ ចូរអ្នកសូត្រគម្ពីរគួរអាន និងបង្កើនឋានៈក្នុងឋានសួគ៌តាមរយៈការសូត្រគម្ពីរនេះចុះ។ ហើយចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយនូវការសូត្រមួយដែលល្អ និងមានភាពនឹងនរ ពីព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវានេះហើយ។فوائد الحديث
ការតបស្នងគឺអាស្រ័យលើបរិមាណ និងគុណភាពនៃទង្វើ។
ជំរុញលើការសូត្រគម្ពីរគួរអានដោយសូត្រឲ្យបានល្អ ទន្ទេញ ត្រឹះរិះពិចារណាពីអត្ថន័យរបស់វា ព្រមទាំងអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។
ឋានសួគ៌ គឺមានឋានៈ និងលំដាប់ជាច្រើន ហើយជនគួរអាននឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់ជាងគេនៅក្នុងឋានសួគ៌នោះ។