“បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ)…

“បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ) អល់ឡោះជាម្ចាស់នឹងឲ្យជននោះឈានដល់ឋានៈរបស់អ្នកដែលពលី ទោះបីជាគេស្លាប់នៅលើគ្រែក៏ដោយ”។

អំពី សះល៍ ពិន ហ៊ូណៃហ្វ៍ رضي الله عنهពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ) អល់ឡោះជាម្ចាស់នឹងឲ្យជននោះឈានដល់ឋានៈរបស់អ្នកដែលពលី ទោះបីជាគេស្លាប់នៅលើគ្រែក៏ដោយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលចង់បានការស្លាប់ក្នុងនាមជាអ្នកពលីក្នុងមាគ៌ារបស់អល់ឡោះ(ស្ហាហ៊ីទ) ប្រសិនបើគេមានភាពទៀងត្រង់ និងជ្រះថ្លានៅក្នុងការនៀតរបស់ខ្លួនចំពោះអល់ឡោះជាម្ចាស់ នោះទ្រង់នឹងប្រទានដល់គេនូវឋានៈនៃអ្នកដែលពលីតាមរយៈការនៀតដ៏ទៀងត្រង់របស់គេ ទោះបីជាគេស្លាប់នៅលើគ្រែដេកក្នុងស្ថានភាពមិនមែនជាការតស៊ូ(ជីហាទ)ក៏ដោយ។

فوائد الحديث

ការមានភាពទៀងត្រង់ក្នុងការនៀត ព្រមជាមួយនឹងការធ្វើនូវអ្វីដែលខ្លួនលទ្ធភាព គឺជាមូលហេតុមួយក្នុងការទទួលបាននូវផលបុណ្យដែលខ្លួនចង់បាន ទោះបីជារូបគេមិនបានធ្វើសកម្មភាពនោះដោយផ្ទាល់ក៏ដោយ។

លើកទឹកចិត្តឱ្យធ្វើការតស៊ូ(ជីហាទ) និងស្វែងរកការស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ)ក្នុងមាគ៌ារបស់អល់ឡោះ។

ក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះប្រជាជាតិនេះ ដោយទ្រង់ប្រទានឋានៈដ៏ខ្ពង់ខ្ពស់ក្នុងឋានសួគ៌តាមរយៈទង្វើកុសលតិចតួច។

التصنيفات

Acts of Heart, Excellence of Jihad