إعدادات العرض
“ពិតប្រាកដណាស់ វត្ថុទាំងពីរនេះត្រូវបានហាមឃាត់ចំពោះបុរសនៃប្រជាជាតិរបស់ខ្ញុំ…
“ពិតប្រាកដណាស់ វត្ថុទាំងពីរនេះត្រូវបានហាមឃាត់ចំពោះបុរសនៃប្រជាជាតិរបស់ខ្ញុំ តែត្រូវបានអនុញ្ញាតសម្រាប់ស្ត្រី”។
អំពី អាលី ពិន អាពីត៏ឡឹប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានកាន់សូត្រដោយដៃឆ្វេង និងមាសដោយដៃស្តាំ។ បន្ទាប់មក លោកបានលើកវាទាំងពីរឡើង ហើយបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ វត្ថុទាំងពីរនេះត្រូវបានហាមឃាត់ចំពោះបុរសនៃប្រជាជាតិរបស់ខ្ញុំ តែត្រូវបានអនុញ្ញាតសម្រាប់ស្ត្រី”។
[صحيح]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands සිංහල پښتو नेपाली Кыргызча മലയാളം Svenska Română తెలుగు ქართული Moore Српски Magyar Português Македонски Čeština Українська Azərbaycan Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری አማርኛالشرح
ណាពី ﷺ បានកាន់សំពត់សូត្រ ឬក៏បំណែកមួយនៃវាដោយដៃឆ្វេង ហើយកាន់មាសឬគ្រឿងអលង្ការមាសដោយដៃស្តាំរបស់លោក រួចមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ សូត្រនិងមាសត្រូវបានហាមឃាត់លើបុរសក្នុងការស្លៀកពាក់។ ចំណែកឯសម្រាប់ស្ត្រីវិញ វាត្រូវបានអនុញ្ញាត។فوائد الحديث
អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ ពាក្យថា “ត្រូវបានហាមឃាត់” នៅទីនេះ គឺសំដៅលើការប្រើប្រាស់វានៅក្នុងការស្លៀកពាក់។ រីឯចំពោះការប្រើប្រាស់ផ្សេងៗ ដូចជា ការចាយវាយ ការជូនអំណោយ ការលក់ដូរ គឺត្រូវបានអនុញ្ញាតសម្រាប់មនុស្សទាំងអស់គ្នា។ ហើយការយកមាសមកធ្វើជាសម្ភារៈអ្វីមួយ ហើយយកវាមកប្រើប្រាស់ គឺត្រូវបានហាមឃាត់សម្រាប់មនុស្សទាំងអស់គ្នា(ទាំងបុរស និងស្ត្រី)។
បង្ហាញពីការបើកទូលាយនៃច្បាប់អ៊ីស្លាមចំពោះស្ត្រីដោយសារពួកនាងត្រូវការតុបតែងខ្លួន។
التصنيفات
Clothing and Adornment