إعدادات العرض
សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! ភាជន៍របស់វា…
សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! ភាជន៍របស់វា គឺពិតជាមានចំនួនច្រើនជាងផ្កាយ និងភពដែលមាននៅលើមេឃដែលភ្លឺចែងចាំងក្នុងរាត្រី
អំពី អាពូហ្សើរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាភាជន៍ស្រះទឹក(របស់លោក)? លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! ភាជន៍របស់វា គឺពិតជាមានចំនួនច្រើនជាងផ្កាយ និងភពដែលមាននៅលើមេឃដែលភ្លឺចែងចាំងក្នុងរាត្រីដែលគ្មានពពកបាំង ជាភាជន៍សួគ៌ា។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេក(ជារៀងរហូត)។ ទទឹងរបស់វា(មានប្រវែង)ស្មើនឹងបណ្តោយរបស់វា គឺស្មើនឹង(ចម្ងាយ)រវាងទីក្រុងអាំម៉ាន រហូតដល់ទីក្រុងអៃឡះ។ ទឹករបស់វាសជាងទឹកដោះគោ ហើយផ្អែមជាងទឹកឃ្មុំ”។
[صحيح] [رواه مسلم]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Azərbaycan Tagalog Українська தமிழ் bm ქართული Deutsch Português Македонски Magyar فارسی Русский 中文 Malagasy Oromoo ไทยالشرح
ណាពី ﷺ លោកបានស្បថនឹងអល់ឡោះជាម្ចាស់ថា ពិតប្រាកដណាស់ ភាជន៍នៃស្រះទឹករបស់លោក គឺពិតជាមានចំនួនច្រើនជាងផ្កាយ និងភពដែលមាននៅលើមេឃទៅទៀត ពោលគឺចំនួនផ្កាយដែលគេអាចមើលឃើញក្នុងយប់ងងឹតដែលគ្មានព្រះចន្ទ ព្រោះថាយប់ដែលមានព្រះចន្ទរះ គឺគេមិនអាចមើលឃើញផ្កាយច្បាស់នោះឡើយ ដោយសារតែត្រូវបាំងបិទដោយពន្លឺរបស់ព្រះចន្ទដ៏ចែងចាំង ហើយក៏ជាយប់ដែលមិនមានពពកបាំងនោះដែរ ពីព្រោះវត្តមាននៃពពក គឺរារាំងមិនឲ្យគេមើលឃើញផ្កាយបាននោះឡើយ។ ភាជន៍នៃឋានសួគ៌ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេកទឹកជារៀងរហូត ហើយនោះក៏ជាពេលចុងក្រោយដែលគេស្រេកទឹកផងដែរ។ នៅក្នុងស្រះរបស់លោក មានប្រភពទឹកពីរហូរមកពីស្ថានសួគ៌ ហើយទទឹងរបស់វា គឺមានប្រវែងស្មើនឹងបណ្តោយរបស់វាដែរ។ ដូចនេះ ស្រះទឹកនោះ គឺមានជ្រុងស្មើគ្នា(ការេ)។ ប្រវែងរបស់វា គឺស្មើនឹងចម្ងាយរវាងទីក្រុងអាំម៉ាន តំបន់អាល់ប៉ាល់កក ប្រទេសស៊ីរី រហូតដល់ទីក្រុងអៃឡះ ដែលជាទីក្រុងដ៏ល្បីល្បាញមួយនៅខាងចុងនៃប្រទេសស៊ីរី។ ទឹកស្រះនោះ គឺសជាងទឹកដោះគោ។ ចំណែកឯរសជាតិរបស់វាវិញ គឺផ្អែមជាងទឹកឃ្មុំទៅទៀត។فوائد الحديث
ទទួលស្គាល់ពីវត្តមានស្រះទឹករបស់ណាពី ﷺ និងការប្រោសប្រទានផ្សេងៗដែលមាននៅក្នុងវា។
ភាពធំធេងនៃស្រះទឹករបស់ណាពី ﷺ ផ្ទៃរបស់វា និងចំនួនភាជន៍ដ៏ច្រើនរបស់វា។
التصنيفات
Belief in the Last Day