﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)]…

﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)

អំពី អាសហ្ស៊ូពៃរ៍ ពិន អាល់អាវវ៉ាម បាននិយាយថា៖ នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)។ អាសហ្ស៊ូពៃរ៍ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅទាំងពីរ គឺផ្លែល្មើ និងទឹកនោះ? លោកបានឆ្លើយថា៖ “ត្រូវដឹងថា វានឹងកើតឡើង”។

[حسن] [رواه الترمذي وابن ماجه]

الشرح

នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ) ពោលគឺ នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេសួរអំពីការដឹងគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នក។ ពេលនោះ អាសហ្ស៊ូពៃរ៍ ពិន អាល់អាវវ៉ាម رضي الله عنه បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីទៅដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅពីរប្រភេទនេះប៉ុណ្ណោះដែលមិនចាំបាច់ត្រូវសួរនោះឡើយ វាគឺផ្លែល្មើ និងទឹក! ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ ពួកអ្នកពិតជានឹងត្រូវគេសួរអំពីឧបការគុណទាំងឡាយ សូម្បីតែនៅក្នុងស្ថានភាពរបស់អ្នកបែបណាក៏ដោយ ព្រោះវាទាំងពីរ(ផ្លែល្មើនិងទឹក) គឺជាឧបការគុណដ៏ធំធេង ក្នុងចំណោមឧបការគុណទាំងឡាយរបស់អល់ឡោះជាម្ចាស់។

فوائد الحديث

សង្កត់ធ្ងន់លើការដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយ។

ឧបការគុណទាំងឡាយនឹងត្រូវគេសួរនៅថ្ងៃបរលោក ទោះបីជាឧបការគុណនោះតិចតួច ឬច្រើនក៏ដោយ។

التصنيفات

The Hereafter Life, Asceticism and Piety, States of the Righteous Believers, Interpretation of verses