រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ…

រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។

អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។

[صحيح] [رواه الترمذي]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក និង អ៊ូមើរ អាល់ហ្វារូក رضي الله عنهما គាត់ទាំងពីរគឺជាមនុស្សដែលល្អជាងគេបំផុតបន្ទាប់ពីណាពីទាំងឡាយ ហើយក៏ជាអ្នកស្ថានសួគ៌ដែលល្អប្រសើរជាងគេបំផុតបន្ទាប់ពីបណ្តាណាពី និងអ្នកនាំសារទាំងឡាយផងដែរ។

فوائد الحديث

អាពូហ្ពាកើរ និង អ៊ូមើរ رضي الله عنهما គាត់ទាំងពីរគឺជាមនុស្សដែលល្អជាងគេបំផុតបន្ទាប់ពីបណ្តាណាពី និងអ្នកនាំសារទាំងឡាយ។

នៅក្នុងស្ថានសួគ៌ គឺគ្មានមនុស្សវ័យចំណាស់ឡើយ។ ផ្ទុយទៅវិញ អ្នកដែលចូលឋានសួគ៌ គឺមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ។ អត្ថន័យនៃហាទីសនេះ គឺមានន័យថា គាត់ទាំងពីរជាចៅហ្វាយនៃអ្នកដែលបានស្លាប់នៅវ័យចំណាស់នៅក្នុងលោកិយនេះ ឬផ្អែកលើស្ថានភាពរបស់ពួកគេនៅក្នុងលោកិយនេះនៅពេលដែលហាទីស្ហនេះបានមកដល់។

التصنيفات

Degrees of the Companions, Merits of the Companions