إعدادات العرض
“ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់…
“ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ ជននោះហើយដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ”។
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីបុរសដែលប្រយុទ្ធដើម្បីភាពក្លាហាន ប្រយុទ្ធដើម្បីការពារ និងប្រយុទ្ធដើម្បីបង្ហាញឲ្យគេឃើញ ថាតើមួយណាដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ ជននោះហើយដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français ئۇيغۇرچە Hausa Português Kurdî മലയാളം Kiswahili සිංහල Русский دری Svenska অসমীয়া Tiếng Việt Кыргызча Yorùbá ગુજરાતી नेपाली Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Wolof Moore Lietuvių ქართული Українська Čeština Magyar Македонски Azərbaycan Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbekالشرح
គេបានសួរណាពី ﷺ អំពីអ្នកប្រយុទ្ធដែលមានគោលបំណងខុសៗគ្នា ដោយអ្នកខ្លះប្រយុទ្ធដើម្បីបង្ហាញពីភាពក្លាហាន ឬដើម្បីការពារ ឬដើម្បីបង្ហាញឋានៈរបស់ខ្លួនក្នុងសង្គម ឬហេតុផលផ្សេងទៀត ថាតើមួយណាដែលស្ថិតនៅលើមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ? ពេលនោះ ណាពី ﷺ លោកបានប្រាប់ថា អ្នកដែលប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ គឺអ្នកដែលប្រយុទ្ធដើម្បីឱ្យពាក្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើង។فوائد الحديث
មូលដ្ឋានដែលធ្វើឲ្យទង្វើមួយល្អ ឬខូចខាត គឺស្ថិតនៅលើការនៀត(ចេតនា) និងភាពជ្រះថ្លារបស់គេចំពោះអល់ឡោះជាម្ចាស់។
ប្រសិនបើគោលបំណងនៃការតស៊ូប្រយុទ្ធ គឺដើម្បីលើកតម្កើងពាក្យបន្ទូលអល់ឡោះជាម្ចាស់ឲ្យខ្ពង់ខ្ពស់ ព្រមទាំងមានគោលបំណងស្របច្បាប់ផ្សេងទៀត ដូចជាការទទួលបានទ្រព្យជ័យភណ្ឌជាដើម គឺវាមិនប៉ះពាល់ដល់ចេតនាដើមរបស់គេឡើយ។
ការបណ្តេញខ្មាំងសត្រូវចេញពីមាតុភូមិ និងកន្លែងបរិសុទ្ធរបស់មូស្លីម គឺជាផ្នែកមួយនៃការប្រយុទ្ធដើម្បីបុព្វហេតុរបស់អល់ឡោះ។
ភស្តុតាងទាំងឡាយដែលបញ្ជាក់ពីឧត្តមភាពនៃអ្នកដែលអ្នកតស៊ូប្រយុទ្ធ(ជីហាទ) គឺសម្រាប់តែអ្នកដែលប្រយុទ្ធដើម្បីឱ្យពាក្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើងប៉ុណ្ណោះ។
التصنيفات
Manners of Jihad