“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។…

“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។

អំពី អាពូអាល់អាប់ហ្ពាស សះល៍ ពិន សាអាត់ អាស្សាអ៊ីទី رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំពីទង្វើមួយដែលកាលណាខ្ញុំធ្វើវាទៅ នោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ខ្ញុំ ហើយមនុស្សក៏ស្រលាញ់ខ្ញុំដែរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។

[قال النووي: حديث حسن] [رواه ابن ماجه وغيره بأسانيد حسنة]

الشرح

មានបុរសម្នាក់បានសុំឲ្យណាពី ﷺ ណែនាំ ចង្អុលបង្ហាញរូបគេពីទង្វើមួយដែលកាលណារូបគេធ្វើវាទៅ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់ទៅចំពោះរូបគេ ហើយមនុស្សលោកក៏ស្រលាញ់ទៅចំពោះរូបគេដែរ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ អល់ឡោះជាម្ចាស់នឹងស្រឡាញ់អ្នក នៅពេលដែលអ្នកការបោះបង់ក្តីប្រាថ្នាចំពោះលោកិយ ហើយនិងអ្វីដែលគ្មានប្រយោជន៍ដល់អ្នកនៅបរលោក ព្រមទាំងបោះបង់នូវអ្វីដែលអាចផ្តល់នូវគ្រោះថ្នាក់ចំពោះសាសនារបស់អ្នក។ ហើយមនុស្សលោកនឹងស្រលាញ់អ្នក នៅពេលដែលអ្នកលះបង់លោកិយឲ្យទៅពួកគេ ពីព្រោះ ជាធម្មជាតិរបស់ពួកគេ គឺស្រឡាញ់លោកិយ។ ជនណាហើយដែលប្រជែងនឹងពួកគេចំពោះលោកិយ នោះពួកគេនឹងស្អប់ជននោះ។ តែបើជនណាបោះបង់លោកិយឲ្យទៅពួកគេ នោះពួកគេនឹងស្រឡាញ់ជននោះ។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃការបោះបង់ក្តីប្រាថ្នាចំពោះលោកិយ ពោលគឺការលះបង់នូវអ្វីដែលគ្មានប្រយោជន៍ដល់ខ្លួននៅបរលោក។

"الزهد" គឺមានកម្រិតខ្ពស់ជាង " الورع" ពីព្រោះ" الورع" គឺបោះបង់នូវអ្វីដែលអាចបង្កគ្រោះថ្នាក់។ ចំណែកឯ"الزهد"វិញ គឺបោះបង់នូវអ្វីដែលគ្មានប្រយោជន៍សម្រាប់បរលោក។

អាស្ស៊ិនទី បាននិយាយថា៖ ពិតប្រាកដណាស់ លោកិយ គឺជាទីស្រឡាញ់ចំពោះមនុស្ស។ ដូចនេះ បុគ្គលណាដែលប្រជែងនឹងពួកគេក្នុងលោកិយ ជននោះនឹងក្លាយជាបុគ្គលដែលគេស្អប់ទៅតាមកម្រិតនៃការប្រជែងនោះ។ តែបុគ្គលណាដែលបោះបង់ពួកគេ និងរបស់ដែលពួកគេស្រឡាញ់ ជននោះនឹងក្លាយជាមនុស្សដែលជាទីស្រឡាញ់ក្នុងដួងចិត្តរបស់ពួកគេអាស្រ័យទៅតាមកម្រិតនៃការលះបង់នោះ។

التصنيفات

Asceticism and Piety