ចូរអ្នកកុំខឹងសម្បា

ចូរអ្នកកុំខឹងសម្បា

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។

الشرح

មានសហាហ្ពាត់ម្នាក់បានសុំឲ្យណាពី ﷺ ចង្អុលបង្ហាញប្រាប់គាត់ពីប្រការអ្វីមួយដែលផ្តល់នូវផលប្រយោជន៍ដល់គាត់។ ពេលនោះ ណាពី ﷺ បានបង្គាប់ប្រើគាត់កុំឲ្យខឹងសម្បា មានន័យថា គាត់ត្រូវចៀសវាងពីប្រការទាំងឡាយដែលអាចនាំឲ្យគាត់ខឹងសម្បា ហើយត្រូវចេះទប់កំហឹងខ្លួនឯងនៅពេលដែលគាត់ខឹងដោយមិនត្រូវដោយសារតែការខឹងសម្បានោះធ្វើឲ្យគាត់ឈានដល់ការសម្លាប់នរណាម្នាក់ ឬវាយដុំប្រើហិង្សាលើអ្នកដទៃ ឬជេរប្រមាថអ្នកដទៃជាដើមនោះឡើយ។ បុរសនោះបានសុំការផ្តាំផ្ញើពីណាពីដដែលៗ ហើយណាពី ﷺ លោកមិនបានបន្ថែមអ្វីនៅក្នុងពាក្យផ្តាំផ្ញើរបស់លោកក្រៅពីពាក្យថា៖ “ចូរអ្នកកុំខឹង”នោះឡើយ។

فوائد الحديث

ប្រុងប្រយ័ត្នពីការខឹងសម្បា និងមូលហេតុទាំងឡាយដែលនាំឲ្យខឹងសម្បា។ ជាការពិតណាស់ ការខឹងសម្បា គឺជាប្រភពនៃប្រការអាក្រក់ទាំងឡាយ ហើយការចៀសឆ្ងាយពីការខឹងសម្បា គឺជាប្រភពនៃប្រការល្អទាំងឡាយ។

ការខឹងសម្បាក្នុងនាមអល់ឡោះ ដូចជាខឹងសម្បានៅពេលដែលគេបំពានបម្រាមរបស់អល់ឡោះ គឺជាការខឹងសម្បាដែលគេកោតសរសើរ។

និយាយដដែលៗច្រើនដងនៅពេលចាំបាច់ដើម្បីឲ្យអ្នកស្តាប់អាចយល់ និងដឹងពីសារៈសំខាន់នៃពាក្យសម្តីនោះ។

ឧត្តមភាពនៃការសុំការផ្តែផ្តាំពីអ្នកដែលមានចំណេះដឹង។