إعدادات العرض
“ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
“ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa ไทย دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली тоҷикӣ Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm Македонски Ελληνικά አማርኛالشرح
ណាពី ﷺ លោកបានបញ្ជាក់ពីប្រការមួយចំនួនដែលកាលណាគេធ្វើវា ប្រាកដជានឹងធ្លាក់ទៅក្នុងប្រការស្ហ៊ីរិក ក្នុងចំណោមនោះគឺ៖ ទីមួយ. ការស្តោះផ្លុំ៖ ជាពាក្យពេចន៍ដែលគេសូត្រស្តោះផ្តុំដែលត្រូវបានប្រើដោយមនុស្សល្ងង់ខ្លៅដើម្បីព្យាបាលជំងឺ ដែលមានផ្ទុកដោយប្រការស្ហ៊ីរិក។ ទីពីរ. ការពាក់ខ្សែគាថាដែលធ្វើអំពីស្បែក សំបក និងវត្ថុផ្សេងទៀត ដែលគេបំពាក់វាទៅលើក្មេងៗ និងសត្វពាហនៈ និងអ្វីផ្សេងទៀត ដើម្បីការពារពីជំងឺដែលបណ្តាលមកពីការក្ដៅភ្នែក(ឬប្រការអាក្រក់ផ្សេងៗ)។ ទីបី. ការធ្វើសេ្នហ៍៖ ដើម្បីឲ្យប្តីប្រពន្ធស្រឡាញ់គ្នា (ឬដាក់ដើម្បីឲ្យនរណាម្នាក់ស្រឡាញ់ខ្លួន)។ ជាការពិតណាស់ ប្រការទាំងអស់នេះ គឺជាអំពើស្ហ៊ីរិក ព្រោះវាជាការយកប្រការអ្វីមួយធ្វើជាមូលហេតុ(ក្នុងការទទួលបានប្រយោជន៍ ឬការពារគ្រោះថ្នាក់) ខណៈដែលវាពុំមែនជាមូលហេតុដែលត្រឹមត្រូវស្របតាមច្បាប់បញ្ញត្តិឥស្លាមដែលបញ្ជាក់ដោយភស្តុតាង(គម្ពីរគួរអាននិងស៊ុណ្ណះ) ហើយក៏មិនមែនជាមូលហេតុរូបីដែលបញ្ជាក់ដោយការធ្វើពិសោធន៍នោះដែរ។ ចំពោះមូលហេតុដែលត្រឹមត្រូវស្របតាមច្បាប់បញ្ញត្តិឥស្លាម គឺមានដូចជាការសូត្រគម្ពីរគួរអានជាដើម។ ចំណែកឯមូលហេតុរូបី មានដូចជាការប្រើថ្នាំព្យាបាលដែលបញ្ជាក់ដោយការធ្វើពិសោធន៍។ វាត្រូវបានអនុញ្ញាតជាមួយនឹងការចាត់ទុកវាគ្រាន់តែជាមូលហេតុប៉ុណ្ណោះ។ ចំណែកឯការទទួលបានផលប្រយោជន៍ ឬគ្រោះថ្នាក់(ប្រសិទ្ធិភាព) គឺស្ថិតក្នុងដៃអល់ឡោះជាម្ចាស់។فوائد الحديث
ការពារជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ) និងគោលជំនឿពីប្រការដែលនាំឲ្យវាខូចខាត។
ហាមឃាត់ប្រើប្រាស់ការស្តោះផ្តុំដែលមិនត្រឹមត្រូវ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍។
ប្រសិនបើគេចាត់ទុកប្រការទាំងបីនេះគ្រាន់តែជាមូលហេតុ(ក្នុងការទទួលបានប្រយោជន៍ ឬការពារគ្រោះថ្នាក់) គឺជាស្ហ៊ីរិកតូច ព្រោះវាជាការយកប្រការអ្វីមួយដែលពុំមែនជាមូលហេតុមកធ្វើជាមូលហេតុ។ តែប្រសិនបើគេជឿថា របស់ទាំងនេះអាចផ្តល់ប្រយោជន៍ឬអាចការពារគ្រោះថ្នាក់ដោយខ្លួនឯងវាផ្ទាល់តែម្តង វាជាស្ហ៊ីរិកធំ។
ប្រុងប្រយ័ត្នពីការធ្វើនូវមូលហេតុដែលជាអំពើស្ហ៊ីរិក ឬជាអំពើដែលត្រូវបានហាមឃាត់។
ហាមឃាត់ពីការស្តោះផ្តុំ ហើយវាជាប្រការស្ហ៊ីរិក លើកលែងតែអ្វីដែលស្របតាមច្បាប់បញ្ញត្តិឥស្លាម។
គប្បីដក់ចិត្តនឹងអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះគ្រោះថ្នាក់ និងផលប្រយោជន៍ គឺមកអំពីទ្រង់តែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ក្នុងរឿងនេះឡើយ។ ដូចនេះ គ្មាននរណាម្នាក់ ឬអ្វីមួយអាចនាំមកនូវប្រការល្អនោះឡើយ លើកលែងតែអល់ឡោះ ហើយក៏គ្មាននរណាម្នាក់ ឬអ្វីមួយអាចការពារប្រការអាក្រក់ឬគ្រោះថ្នាក់នោះដែរ លើកលែងតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
ការស្តោះផ្លុំដែលគេអនុញ្ញាតត្រូវមានបីលក្ខខណ្ឌ៖ ១) ត្រូវជឿជាក់ថា វាគ្រាន់តែជាមូលហេតុប៉ុណ្ណោះ ហើយវាមិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះ។ ២) ត្រូវស្តោះផ្លុំដោយប្រើអាយ៉ាត់គួរអាន បណ្តានាមនិងលក្ខណៈសម្បត្តិរបស់អល់ឡោះ ដោយប្រើទូអាដែលមានពីណាពី និងទូអាផ្សេងៗដែលស្របច្បាប់ឥស្លាម។ ៣) ត្រូវស្តោះផ្លុំតាមភាសាដែលគេស្តាប់យល់ និងមិនមានជាមន្តអាគម។