“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម

“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ជាទីកន្លែងដែលពួកគេត្រូវវិលត្រឡប់ទៅកាន់ និងជាថ្ងៃដែលគេតបស្នងចំពោះទង្វើរបស់ពួកគេនោះ ជំនឿរបស់ពួកគេនឹងជំរុញពួកគេឲ្យធ្វើនូវទង្វើទាំងនេះ៖ ទីមួយ. និយាយនូវពាក្យសម្តីដែលល្អ៖ ដូចជាតាសពេស្ហ តះលីល ការប្រើគ្នាឲ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ និងផ្សះផ្សារវាងមនុស្សលោកជាដើម។ តែប្រសិនបើគេមិនបានប្រើសម្តីរបស់ខ្លួនធ្វើនូវប្រការទាំងនេះទេ ចូរឲ្យគេប្រកាន់ខ្ជាប់ភាពស្ងប់ស្ងៀម កុំប្រើសម្តីនិយាយឲ្យប៉ះពាល់អ្នកដទៃ និងត្រូវថែរក្សាអណ្តាតរបស់ខ្លួនឲ្យបានល្អ។ ទីពីរ. ផ្តល់តម្លៃដល់អ្នកជិតខាង៖ តាមរយៈការធ្វើល្អទៅកាន់ពួកគេ និងមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ពួកគេ។ ទីបី. ផ្តល់តម្លៃដល់អ្នកភ្ញៀវដែលមកសួរសុខទុក្ខ៖ តាមរយៈការនិយាយនូវពាក្យសម្តីល្អៗ និងផ្តល់អាហារជូនភ្ញៀវជាដើម។

فوائد الحديث

ការមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក គឺជាប្រភពនៃប្រការល្អទាំងឡាយ និងជំរុញឲ្យធ្វើនូវអំពើល្អ។

ប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃអណ្តាត។

សាសនាឥស្លាម គឺជាសាសនានៃការស្រឡាញ់រាប់អាន និងផ្តល់តម្លៃ។

ប្រការទាំងនេះ គឺជាផ្នែកមួយនៃជំនឿ(អ៊ីម៉ាន់) និងជាសុជីវធម៌មួយដែលគេកោតសរសើរ។

ការនិយាយច្រើនអាចធ្លាក់ចូលទៅក្នុងប្រការដែលគេមិនពេញចិត្ត(ម៉ាក្រុះ) ឬប្រការដែលគេហាមឃាត់(ហារ៉ាំ) ហើយការនៅស្ងៀម តែងនាំមកនូវសុវត្ថិភាព លើកលែងតែការនិយាយអ្វីដែលល្អៗ។