إعدادات العرض
ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖…
ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”?
អំពី អាណាស رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”? លោកសួរដូចនេះចំនួនបីដង។ បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ពិតហើយ ការធ្វើសាក្សីដូចនោះនឹងលុបវា(បាបកម្ម)ចោល”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Kurdî Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Wolof Soomaali Tagalog Français Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 yao Malagasy Oromoo ไทยالشرح
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ខ្ញុំពិតជាបានប្រព្រឹត្តនូវអំពើបាប និងអំពើល្មើសគ្រប់បែបយ៉ាងទាំងអស់ ដោយគ្មានបាបកម្មតូច ឬធំណាមួយដែលខ្ញុំមិនបានប្រព្រឹត្តវានោះឡើយ។ ដូចនេះ តើគេ(អល់ឡោះ)អភ័យទោសដល់ខ្ញុំដែរឬទេ? ពេលនោះ ណាពី ﷺ ក៏បានសួរទៅបុរសនោះថា៖ តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ? លោកសួរដូចនេះចំនួនបីដង។ បុរសនោះបានឆ្លើយថា៖ បាទ ខ្ញុំបានធ្វើសាក្សីបែបនោះពិតមែន។ ពេលនោះ ណាពី ﷺ លោកបានប្រាប់បុរសនោះពីឧត្តមភាពនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនេះ ហើយនិងការជម្រុះចោលនូវអំពើអាក្រក់ទាំងឡាយ ហើយពិតណាស់ ការសារភាពកំហុស(តាវហ្ពាត់) គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។فوائد الحديث
ភាពធំធេងនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ និងឧត្តមភាពរបស់វាលើអំពើបាប ចំពោះអ្នកដែលពោលវាដោយជឿជាក់ចេញពីក្នុងចិត្ត។
ការចូលសាសនាឥស្លាម គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។
ការសារភាពកំហុស(តាវហ្ពាត់)ដោយពិតប្រាកដ គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។
ការបង្រៀនដដែលៗ គឺជាការណែនាំចង្អុលបង្ហាញមួយពីណាពី ﷺ។
ឧត្តមភាពនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ហើយពិតណាស់ វាជាមូលហេតុដែលនាំឲ្យរួចផុតពីការស្ថិតនៅជាអមតៈក្នុងឋាននរក។
التصنيفات
Excellence of Monotheism