“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា!…

“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ថ្ងៃបរលោកនឹងមិនកើតឡើងនោះឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូរ ហើយប្រាថ្នាចង់ស្លាប់ដូចអ្នកដែលបញ្ចុះក្នុងផ្នូរនោះ។ មូលហេតុ គឺដោយសារតែជននោះខ្លាចបាត់បង់សាសនារបស់ខ្លួន ដោយសារការរីករាលដាលនៃអំពើអាក្រក់និងជនដែលប្រព្រឹត្តអាក្រក់វា និងការលេចឡើងនៃភាពវឹកវរ អំពើបាប និងអំពើអាក្រក់ផ្សេងៗ។

فوائد الحديث

បង្ហាញពីការលេចឡើងនៃអំពើអាក្រក់ និងភាពវឹកវរជាច្រើននៅសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកកើតឡើង)។

ជំរុញឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ដោយការមានជំនឿ និងការសាងអំពើល្អ ហើយចៀសវាងពីកន្លែងដែលមានភាពវឹកវរ និងគ្រោះថ្នាក់។

التصنيفات

The Barzakh Life (After death Period), States of the Righteous Believers, Purification of Souls