“រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត…

“រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។

អំពី តវូស ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានទាន់មួយក្រុមក្នុងចំណោមសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ពួកគេបាននិយាយថា៖ រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា)។ គាត់បានបន្តថា៖ ហើយខ្ញុំបានឮអាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយ ពោលគឺការបោះបង់នូវអ្វីដែលចាំបាច់លើរូបគេត្រូវធ្វើ ឬការបង្អែរបង្អង់ ពន្យារពេលរហូតដល់ហួសពេលវេលារបស់វា ក្នុងកិច្ចការលោកិយ និងបរលោក។ និងសូម្បីតែភាពវៃឆ្លាត គឺភាពសកម្ម និងភាពប៉ិនប្រសប់ក្នុងកិច្ចការលោកិយ និងបរលោក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកំណត់នូវភាពទន់ខ្សោយ ភាពវៃឆ្លាត និងរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយកើតឡើងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់ដឹង និងមានចេតនាប៉ុណ្ណោះ។

فوائد الحديث

បញ្ជាក់ពីគោលជំនឿរបស់សហាហ្ពាត់ رضي الله عنهم ទាក់ទងនឹងការកំណត់ព្រេងវាសនា(កទើរ)។

រាល់អ្វីៗទាំងអស់ គឺកើតឡើងទៅតាមការកំណត់របស់អល់ឡោះជាម្ចាស់ សូម្បីភាពទន់ខ្សោយនិងភាពវៃឆ្លាតក៏ដោយ។

ការបញ្ជាក់ និងការប្រុងប្រយ័ត្នរបស់សហាហ្ពាត់ رضي الله عنهم ក្នុងការពាំនាំហាទីស្ហរ៉ស៊ូលុលឡោះ ﷺ។

មានជំនឿចំពោះការកំណត់វាសនាល្អ និងអាក្រក់(កទ៏ កទើរ)របស់អល់ឡោះ។

التصنيفات

Belief in the Divine Decree and Fate, Levels of Divine Decree and Fate