إعدادات العرض
ចូរពួកអ្នកកុំជឿជាក់ចំពោះពួកអះលីគីតាប ហើយក៏កុំបដិសេធពួកគេដែរ។ តែពួកអ្នកត្រូវនិយាយថា៖…
ចូរពួកអ្នកកុំជឿជាក់ចំពោះពួកអះលីគីតាប ហើយក៏កុំបដិសេធពួកគេដែរ។ តែពួកអ្នកត្រូវនិយាយថា៖ “ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកកាន់ពួកយើង”
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពួកអះលីគីតាប ពួកគេសូត្រគម្ពីរតាវរ៉តតាមភាសាអាប់រ៉នី(ហេព្រើ) ហើយពួកគេបកស្រាយ(តាហ្វសៀរ)វាជាភាសាអារ៉ាប់សម្រាប់អ្នកឥស្លាម។ ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជឿជាក់ចំពោះពួកអះលីគីតាប ហើយក៏កុំបដិសេធពួកគេដែរ។ តែពួកអ្នកត្រូវនិយាយថា៖ “ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកកាន់ពួកយើង”។
[صحيح] [رواه البخاري]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Azərbaycan Tagalog Українська தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسی Malagasy Oromoo ไทยالشرح
ណាពី ﷺ លោកបានព្រមានប្រជាជាតិរបស់លោកពីការចាញ់បោកអ្វីដែលពួកអះលីគីតាបបានរាយការណ៍ពីគម្ពីររបស់ពួកគេ ខណៈដែលពួកយ៉ាហ៊ូទីនាសម័យកាលណាពី ﷺ ពួកគេសូត្រគម្ពីរតាវរ៉តតាមភាសាអាប់រ៉នី(ហេព្រើ)ដែលជាភាសារបស់ពួកយ៉ាហ៊ូទី ហើយពួកគេបកស្រាយអត្ថន័យរបស់វាជាភាសាអារ៉ាប់។ ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកកុំជឿជាក់ចំពោះពួកអះលីគីតាប ហើយក៏កុំបដិសេធពួកគេដែរ។ នេះគឺចំពោះអ្វីដែលគេមិនដឹងថា តើវាពិត ឬមិនពិត។ នោះក៏ព្រោះតែអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើពួកយើងឲ្យមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកកាន់ពួកយើងនៃគម្ពីរគួរអាន ហើយនិងអ្វីដែលគេបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរ គ្រាន់តែយើងមិនមានមធ្យោបាយណាមួយដើម្បីដឹងថា តើអ្វីដែលពួកគេនិទានប្រាប់ពួកយើងនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះឡើយ ប្រសិនបើវាមិនមានចែងនៅក្នុងច្បាប់ឥស្លាមរបស់យើងនូវអ្វីដែលអាចបញ្ជាក់ថា តើវាត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះ។ ដូច្នេះ យើងត្រូវនៅស្ងៀម ដោយយើងមិនជឿជាក់ចំពោះអ្វីដែលពួកគេនិយាយនោះឡើយដើម្បីកុំឲ្យយើងចូលរួមចំណែកជាមួយពួកគេចំពោះអ្វីដែលពួកគេបានកែប្រែ និងផ្លាស់ប្តូរ ហើយយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ ខ្លាចក្រែងនោះ ជារឿងត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យយើងក្លាយជាអ្នកដែលបដិសេធ ប្រឆាំងនឹងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើយើងឲ្យមានជំនឿចំពោះវា។ ហើយណាពី ﷺ លោកបង្គាប់ប្រើយើងឲ្យសូត្រថា៖ ﴿آمَنَّا بِاللَّهِ وَمَا أُنْزِلَ إِلَيْنَا وَمَا أُنْزِلَ إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَا أُوتِيَ النَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ﴾ [سورة البقرة(136)] “ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះមកឱ្យអ៊ីព្រហ៊ីម និងអ៊ីស្មាអែល អ៊ីស្ហាក និងយ៉ាក់កូប ព្រមទាំងកូនចៅយ៉ាក់កូប និងអ្វីៗដែលគេបានប្រទានឱ្យមូសា និងអ៊ីសា និងអ្វីៗដែលគេបានប្រទានដល់បណ្ដាណាពីផេ្សងៗទៀតពីម្ចាស់របស់ពួកគេ។ ពួកយើងពុំបែងចែកណាពីណាម្នាក់ក្នុងចំណោមណាពីទាំងអស់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)”។ (អាល់ហ្ពាក៏រ៉ោះ៖១៣៦)فوائد الحديث
អ្វីដែលពួកអះលីគីតាបប្រាប់ មានបីប្រភេទ៖
ទីមួយ៖ អ្វីដែលស្របនឹងគម្ពីរគួរអាន និងស៊ុណ្ណះ គឺគេត្រូវជឿជាក់(ទទួលយក)។
ទីពីរ៖ អ្វីដែលផ្ទុយនឹងគម្ពីរគួរអាន និងស៊ុណ្ណះ គឺគេត្រូវបដិសេធ(មិនទទួលយក)។
ទីបី៖ អ្វីដែលគ្មានចែងក្នុងគម្ពីរគួរអាន ហើយក៏គ្មានចែងក្នុងស៊ុណ្ណះដែលបង្ហាញថា តើវាពិត ឬក៏មិនពិត គឺគេអាចរាយការណ៍វាបាន តែមិនអាចជឿជាក់ ឬបដិសេធនោះឡើយ។