إعدادات العرض
“នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។…
“នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។
អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda తెలుగు Lietuvių Română മലയാളം Nederlands Soomaali Српски Українська Deutsch ಕನ್ನಡ Wolof Moore Shqip Magyar ქართული Azərbaycan தமிழ் Македонски မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ បានប្រាប់ថា ប្រជាជនម៉ូស្លីមនឹងត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងដែលមានគំនិតអាត្មានិយមទាក់ទងនឹងទ្រព្យសម្បត្តិរបស់ប្រជាជនមូស្លីម និងបញ្ហាលោកិយផ្សេងទៀត។ ពួកគេនឹងប្រើប្រាស់វាតាមតែចិត្តរបស់ពួកគេ និងរារាំងសិទ្ធិរបស់មូស្លីមពីវា។ ហើយនឹងកើតឡើងចេញអំពីពួកគេនូវប្រការដែលត្រូវបានបដិសេធនៅក្នុងសាសនាផងដែរ។ ពេលនោះ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួរថា តើពួកគេត្រូវធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ? ណាពី ﷺ បានប្រាប់ពួកគេថា សូមកុំឲ្យការគ្រប់គ្រងដោយអាត្មានិយមរបស់មេដឹកនាំទាំងនោះរារាំងពួកអ្នកពីការស្តាប់បង្គាប់ និងគោរពតាមពួកគេដែលជាកាតព្វកិច្ចលើពួកអ្នក។ ផ្ទុយទៅវិញ ពួកអ្នកត្រូវអត់ធ្មត់ ហើយត្រូវស្តាប់បង្គាប់ និងមិនត្រូវបះបោរឡើយ។ ហើយចូរសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ និងសុំឲ្យទ្រង់កែលម្អមេដឹកនាំ និងការពារពីអំពើអាក្រក់ និងការគាបសង្កត់របស់ពួកគេ។فوائد الحديث
ហាទីស្ហនេះស្ថិតក្នុងចំណោមសញ្ញានៃភាពជាណាពីរបស់ណាពី ﷺ ខណៈដែលលោកបានប្រាប់ពីអ្វីដែលនឹងកើតឡើងចំពោះប្រជាជាតិរបស់លោក ហើយវាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។
អនុញ្ញាតឱ្យផ្តល់ដំណឹងដល់អ្នកដែលគេរំពឹងថា នឹងមានគ្រោះថ្នាក់កើតឡើងចំពោះអ្នកទាំងនោះដើម្បីឱ្យពួកគេអាចត្រៀមខ្លួន។ ហើយនៅពេលដែលវាមកដល់ អ្នកទាំងនោះនឹងមានភាពអត់ធ្មត់ និងរំពឹងផលបុណ្យពីអល់ឡោះ។
ការប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាននិងស៊ុណ្ណះ គឺជាច្រកចេញពីភាពវឹកវរ និងការខ្វែងគំនិតគ្នា។
ជំរុញឱ្យស្តាប់បង្គាប់និងគោរពតាមថ្នាក់ដឹកនាំចំពោះប្រការល្អ ហើយមិនត្រូវបះបោរប្រឆាំងនឹងមេដឹកនាំឡើយ ទោះបីជាមានភាពអយុត្តិធម៌កើតឡើងពីសំណាក់ពួកគេក៏ដោយ។
ប្រើប្រាស់គតិបណ្ឌិត និងការដើរតាមស៊ុណ្ណះក្នុងពេលមានភាពវឹកវរ។
ចាំបាច់លើមនុស្សត្រូវធ្វើនូវអ្វីដែលជាកាតព្វកិច្ចចាំបាច់មកលើខ្លួន ទោះបីជាខ្លួនជួបប្រទះនូវភាពអយុត្តិធម៌ខ្លះក៏ដោយ។
ហាទីស្ហនេះបង្ហាញពីគោលការណ៍៖ ប្រសិនបើមានប្រការអាក្រក់ពីរ ហើយចាំបាច់ត្រូវជ្រើសរើសមួយក្នុងចំណោមប្រការអាក្រក់ទាំងពីរនោះជាដាច់ខាត គឺត្រូវជ្រើសរើសយកប្រការណាដែលផលអាក្រក់របស់វាមានតិចជាង ឬប្រការណាដែលគ្រោះថ្នាក់របស់វាមានតិចជាង។
التصنيفات
Duties of the Imam