“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ…

“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។

អំពី អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه ពិតណាស់ គាត់បាននិយាយថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានសូត្រអាយ៉ាត់នេះ៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ لَا يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ ﴾ [سورة المائدة(105)] (ឱបណ្ដាអ្នកមានជំនឿ! ពួកអ្នកត្រូវទទួលខុសត្រូវលើខ្លួនឯង។ អ្នកដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ នៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហាញហើយនោះ។ (អាល់ម៉ាអ៊ីហ្ទះ : ១០៥)។ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។

[صحيح] [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد]

الشرح

អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه បានប្រាប់ថា មនុស្សម្នាបានសូត្រអាយ៉ាត់នេះ៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ لَا يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ ﴾ [سورة المائدة(105)] (ឱបណ្ដាអ្នកដែលមានជំនឿ! ពួកអ្នកត្រូវទទួលខុសត្រូវលើខ្លួនឯង។ អ្នកដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ នៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហាញហើយនោះ។ (អាល់ម៉ាអ៊ីហ្ទះ៖១០៥)។ តាមរយៈអាយ៉ាត់នេះ ពួកគេយល់ថា មនុស្សម្នាក់ៗត្រូវព្យាយាមកែលម្អតែខ្លួនឯងប៉ុណ្ណោះ ហើយការវង្វេងរបស់អ្នកដទៃ គឺមិនប៉ះពាល់អ្វីដល់គេឡើយ ហើយពួកគេក៏មិនត្រូវបានគេដាក់បទបញ្ជាឱ្យប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់នោះដែរ។ ដូច្នេះ គាត់បានប្រាប់ពួកគេថា វាពុំមែនដូច្នោះឡើយ ហើយពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ នៅពេលមនុស្សឃើញអ្នកដែលបំពាន តែគេមិនហាមឃាត់ជននោះពីការបំពាន ខណៈពួកគេមានសមត្ថភាពក្នុងការហាមឃាត់ជននោះ នោះអល់ឡោះជាម្ចាស់នឹងដាក់ទោសពួកគេទាំងអស់គ្នាដោយទណ្ឌកម្មមកពីទ្រង់ ទាំងអ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងទាំងអ្នកដែលស្ងៀមស្ងាត់ចំពោះអំពើអាក្រក់នោះជាមិនខាន។

فوائد الحديث

ចាំបាច់លើជនមូស្លីមត្រូវផ្តល់ដំបូន្មានដល់គ្នា និងប្រើគ្នាឲ្យប្រព្រឹត្តអំពើល្អ ហើយហាមឃាត់គ្នាពីអំពើអាក្រក់។

ទណ្ឌកម្មរបស់អល់ឡោះធ្លាក់ទៅលើអ្នកដែលបំពានព្រោះតែការបំពានរបស់គេ ហើយក៏ធ្លាក់ទៅលើអ្នកដែលនៅស្ងៀមមិនរារាំងផងដែរ ប្រសិនបើគេមានលទ្ធភាពរារាំង។

ត្រូវបង្រៀនមនុស្សទូទៅឱ្យយល់ពីគម្ពីរគួរអានឲ្យបានត្រឹមត្រូវ។

ចាំបាច់លើមនុស្សត្រូវយកចិត្តទុកដាក់ក្នុងការឈ្វេងយល់ពីគម្ពីររបស់អល់ឡោះជាម្ចាស់ដើម្បីកុំឱ្យមានការយល់ខុសពីអ្វីដែលអល់ឡោះចង់បាន។

ការចង្អុលបង្ហាញមិនអាចសម្រេចបានទេប្រសិនបើមិនបង្គាប់ប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ទេនោះ។

ការបកស្រាយ(តាហ្វសៀរ)ដែលត្រឹមត្រូវចំពោះអាយ៉ាត់ខាងលើគឺ៖ ចូរពួកអ្នកការពារខ្លួនឯងពីអំពើបាប។ ប្រសិនបើពួកអ្នកបានការពារខ្លួនឯងហើយនោះ ភាពវង្វេងរបស់អ្នកដែលប្រព្រឹត្តប្រការដែលគេហាមឃាត់នោះនឹងមិនផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកឡើយ ប្រសិនបើពួកអ្នកអសមត្ថភាពក្នុងការបង្គាប់ប្រើឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ខណៈដែលអ្នកបានទទួលការចង្អុលបង្ហាញដើម្បីជៀសវាងការហាមឃាត់បែបនេះ។

التصنيفات

Ruling of Enjoining Good and Forbidding Evil