“អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖…

“អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបួងសួងសុំឱ្យទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់ រហូតដល់កម្រិតហាក់ដូចជាលោកបានដាក់ច្រមុះរបស់លោកនៅលើដី(លោកបានមានប្រសាសន៍បីដង)។ ពេលនោះ មានគេសួរថា៖ តើអ្នកដែលលោកបួងសួងឲ្យនោះជានរណាទៅ ឱរ៉ស៊ូលុលឡោះ? ណាពី ﷺ លោកបានឆ្លើយថា៖ គឺអ្នកដែលមានជីវិតទាន់ឪពុកម្តាយរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ខណៈដែលលោកមានវ័យចាស់ជរា តែគេមិនបានប្រើឱកាសនេះជាមូលហេតុដើម្បីបានចូលឋានសួគ៌ឡើយ។ នោះគឺដោយសារតែគេមិនបានធ្វើល្អចំពោះលោកទាំងពីរ និងអកតញ្ញូចំពោះលោកទាំងពីរ។

فوائد الحديث

ការកតញ្ញូចំពោះឪពុកម្តាយ គឺជាកាតព្វកិច្ច ហើយវាជាមូលហេតុមួយដើម្បីបានចូលឋានសួគ៌ ជាពិសេស នៅពេលលោកទាំងពីរចាស់ជរា និងខ្សោយកម្លាំង។

អកតញ្ញូចំពោះឪពុកម្តាយ គឺស្ថិតក្នុងចំណោមបាបកម្មធំ។

التصنيفات

Merits of Being Dutiful to One's Parents