إعدادات العرض
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។…
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
អំពី អាល់មិកហ្ទាម ពិន ម៉ាក់ទីការិប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
الترجمة
العربية বাংলা Bosanski English Español Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português دری অসমীয়া پښتو Tiếng Việt Македонски O‘zbek Kiswahili ਪੰਜਾਬੀ తెలుగు ไทย Azərbaycan Moore አማርኛ Magyar ქართული ಕನ್ನಡ ગુજરાતી Українська Shqip Кыргызча Kinyarwanda Српски тоҷикӣ Wolof Čeština தமிழ் नेपाली മലയാളം kmr فارسی msالشرح
ណាពី ﷺ ដ៏ឧត្តុង្គឧត្តម លោកបានណែនាំ ចង្អុលបង្ហាញនូវមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាក់ទងនឹងផ្នែកវេជ្ជសាស្រ្ត ហើយវាជាការការពារមួយចំពោះសុខភាពរបស់មនុស្ស នោះគឺ ការទទួលទានអាហារតិច ដោយគួរតែទទួលទានអាហារត្រឹមកម្រិតដែលអាចបំបាត់ការស្រេកឃ្លាន និងអាចប្រកបកិច្ចការចាំបាច់ប្រចាំថ្ងៃរបស់គេបានហើយ។ ហើយចំណុះដែលអាក្រក់បំផុត គឺជាចំណុះនៃការបំពេញក្រពះ ដោយសារតែមានជំងឺដ៏គ្រោះថ្នាក់ជាច្រើនរាប់មិនអស់ ដែលបណ្តាលមកពីការទទួលទានឆ្អែត ដែលវាអាចកើតមានភ្លាមៗ ទាំងនៅក្នុងខ្លួន ឬខាងក្រៅ។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា ប្រសិនបើមនុស្សចាំបាច់ត្រូវតែទទួលទានឲ្យបានឆ្អែតនោះ គឺចូរឲ្យគេទទួលទានត្រឹមមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើមចុះ ដើម្បីកុំឲ្យហល់ ពិបាកនៅ និងបង្កគ្រោះថ្នាក់ ព្រមទាំងធ្វើឱ្យមានការខ្ជិលច្រអូសក្នុងការបំពេញកាតព្វកិច្ចដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់លើរូបគេ មិនថាកិច្ចការសាសនា ឬលោកិយឡើយ។فوائد الحديث
មិនត្រូវទទួលទានឆ្អែតជ្រុលនោះឡើយ។ នេះជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះផ្នែកវេជ្ជសាស្រ្ត ព្រោះការទទួលទានឆ្អែត គឺអាចនាំមកនូវជំងឺ និងរោគផ្សេងៗ។
គោលបំណងនៃការទទួលទាន គឺដើម្បីថែរក្សាសុខភាព និងមានកម្លាំង ព្រោះវានឹងធ្វើឱ្យជីវិតមានសុខសុវត្ថិភាព។
ការបំពេញក្រពះដោយអាហារអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយនិងកិច្ចគោរពសក្ការៈ។ អូមើរ رضي الله عنه បាននិយាយថា៖ ចូរប្រយ័ត្ននឹងការទទួលទានច្រើនហួស ព្រោះវាធ្វើឱ្យអន្តរាយដល់រាងកាយ ហើយធ្វើឱ្យមនុស្សខ្ជិលថ្វាយបង្គំ។
ច្បាប់ទាក់ទងនឹងការទទួលទានត្រូវបានបែងចែកជាច្រើនប្រភេទ៖ ទីមួយ៖ ជាកាតព្វកិច្ច ដើម្បីថែរក្សាអាយុជីវិត និងនៅពេលការបោះបង់វានឹងនាំឱ្យអន្តរាយដល់ជីវិត។ ទីពីរ៖ ជាការអនុញ្ញាត ដែលវាជាការទទួលទានលើសពីកម្រិត តែមិនបារម្ភថាអាចឈានដល់ការបង្កគ្រោះថ្នាក់។ ទីបី៖ ជារឿងដែលមិនគេចូលចិត្ត(គប្បីបោះបង់) ប្រសិនបើបារម្ភថាអាចឈានដល់ការបង្កគ្រោះថ្នាក់។ ទីបួន៖ ជាការហាមឃាត់ ប្រសិនបើដឹងច្បាស់ថាវាបង្កគ្រោះថ្នាក់។ និងទីប្រាំ៖ ជាប្រការដែលគេពេញចិត្ត(គប្បីធ្វើ) វាជាការទទួលទានដែលជួយឱ្យមានកម្លាំងនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ។ នៅក្នុងហាទីស្ហនេះបានសង្ខេបជាបីកម្រិត ទីមួយ៖ ការបំពេញក្រពះ ទីពីរ៖ ក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន និងទីបី៖ គឺដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម។ ទាំងអស់នេះ ប្រសិនបើប្រភេទនៃអាហារដែលទទួលទានគឺហាឡាល់។
ហាទីស្ហនេះគឺជាមូលដ្ឋានគ្រឹះទាក់ទងនឹងផ្នែកវេជ្ជសាស្រ្ត ដែលផ្អែកលើមូលដ្ឋានបី៖ ការរក្សាថាមពល ការតមអាហារ និងការបំបាត់ចោល។ នៅក្នុងហាទីស្ហនេះ លើកឡើងពីចំណុចពីរដំបូង ដូចអល់ឡោះបានមានព្រះបន្ទូលថា៖ ‘‘ហើយចូរពួកអ្នកទទួលទាន និងផឹកចុះ តែពួកអ្នកកុំខ្ជះខ្ជាយឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ”។ [ស៊ូរ៉ោះ អាល់អាក់រ៉ាហ្វ ៖ ៣១]
ភាពពេញលេញនៃច្បាប់បញ្ញត្តិអ៊ីស្លាម ដែលមានរួមបញ្ចូលគ្នានូវភាពល្អប្រសើរសម្រាប់មនុស្សទាំងក្នុងកិច្ចការសាសនា និងកិច្ចការនៃជីវិតលោកិយ។
ក្នុងចំណោមចំណេះដឹងផ្នែកច្បាប់បញ្ញត្តិអ៊ីស្លាម ក៏មានមូលដ្ឋានគ្រឹះផ្នែកវេជ្ជសាស្រ្ត និងប្រភេទរបស់វាមួយចំនួន ដូចជាទឹកឃ្មុំ និងគ្រាប់ខ្មៅ(ហាប់ប៉ាទូសសាវតាក)។
ច្បាប់បញ្ញត្តិអ៊ីស្លាមគឺផ្ទុកទៅដោយហេតុផល ហើយឈរលើគោលការណ៍នៃការការពារពីគ្រោះថ្នាក់ និងនាំមកនូវអត្ថប្រយោជន៍។
التصنيفات
Condemning Whims and Desires