إعدادات العرض
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ)…
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ភាពខ្លាំងពូកែពិតប្រាកដ គឺពុំមែនជាភាពខ្លាំងពូកែខាងរាងកាយ ឬក៏អ្នកដែលអាចផ្តួលអ្នកខ្លាំងពូកែឲ្យរាបនោះឡើយ។ តាមពិត អ្នកខ្លាំងពូកែពិតប្រាកដ គឺអ្នកដែលតស៊ូយកឈ្នះលើខ្លួនឯងនៅពេលដែលខ្លួនក្រោធខឹងខ្លាំង ព្រោះនេះគឺបង្ហាញពីភាពខ្លាំងលើការគ្រប់គ្រងខ្លួនឯង និងការយកឈ្នះលើស្ហៃតន។فوائد الحديث
ឧត្តមភាពនៃការមានភាពខន្តី និងការចេះទប់ខ្លួននៅពេលខឹង ហើយវាជាទង្វើកុសលមួយដែលឥស្លាមជំរុញ។
ការតស៊ូយកឈ្នះលើខ្លួនឯងនៅពេលក្រោធខឹង គឺធ្ងន់ធ្ងរជាងការតស៊ូយកឈ្នះលើសត្រូវទៅទៀត។
សាសនាឥស្លាមបានផ្លាស់ប្តូរការយល់ឃើញដែលអវិជ្ជាពាក់ព័ន្ធនឹងភាពខ្លាំងទៅកាន់អត្តចរិតមួយដ៏ប្រពៃ។ ជាការពិតណាស់ អ្នកខ្លាំងពិតប្រាកដ គឺអ្នកដែលអាចទប់កំហឹងខ្លួនឯងបាន។
ត្រូវចៀសវាងឲ្យឆ្ងាយពីការខឹងសម្បា ព្រោះវាជាមូលហេតុមួយដែលអាចនាំមកនូវគ្រោះថ្នាក់ដល់បុគ្គល និងសង្គម។
التصنيفات
Praiseworthy Morals