“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ…

“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ(ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច និងការបរិច្ចាគដែលស្ម័គ្រចិត្ត) នោះយើងនឹងផ្តល់ភាពទូលំទូលាយ(ធូរធារ)ដល់អ្នក ប្រទានដល់អ្នកនូវរបស់ជំនួស ព្រមទាំងផ្តល់នូវពរជ័យដល់អ្នកចំពោះវា។

فوائد الحديث

ជំរុញឲ្យធ្វើការបរិច្ចាគ និងចំណាយក្នុងមាគ៌ាអល់ឡោះ។

ការបរិច្ចាគទានក្នុងផ្លូវសប្បុរសស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងមួយដែលនាំឲ្យទទួលបាននូវពរជ័យនៅក្នុងលាភសក្ការៈ ធ្វើឲ្យលាភសក្ការៈកាន់តែកើនឡើងទ្វេដង ព្រមទាំងទទួលបាននូវការជំនួសពីអល់ឡោះចំពោះអ្វីដែលគេបានបរិច្ចាគនោះ។

ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។

التصنيفات

Expenses, Voluntary Charity