إعدادات العرض
“ចូរពួកអ្នកប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួល ហើយអ្វីដែលនៅសល់ គឺសម្រាប់បុរសជាសាច់ញាតិជិតបំផុត”។
“ចូរពួកអ្នកប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួល ហើយអ្វីដែលនៅសល់ គឺសម្រាប់បុរសជាសាច់ញាតិជិតបំផុត”។
ពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួល ហើយអ្វីដែលនៅសល់ គឺសម្រាប់បុរសជាសាច់ញាតិជិតបំផុត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Русский Македонски नेपाली دری پښتو ગુજરાતી Shqip Українська Čeština Српски Kurdî ქართული Magyar ਪੰਜਾਬੀ Kiswahili ಕನ್ನಡ മലയാളം тоҷикӣ kmr සිංහල తెలుగుالشرح
ណាពី ﷺ លោកបានបង្គាប់ដល់អ្នកដែលធ្វើការបែងចែងទ្រព្យមរតករបស់សពត្រូវធ្វើការបែងចែកទ្រព្យមរតកនោះទៅកាន់អ្នកដែលមានសិទ្ធិទទួលដោយយុត្តិធម៌ស្របតាមច្បាប់ឥស្លាមដូចដែលអល់ឡោះចង់បានដោយត្រូវប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួលមរតកជាលក្ខណៈកំណត់ចំនួននូវចំណែករបស់ពួកគេដែលត្រូវទទួលបានដូចដែលមានចែងនៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)គឺ ពីរភាគបី មួយភាគបី មួយភាគប្រាំមួយ មួយភាគពីរ មួយភាពបួន និងមួយភាគប្រាំបី។ ចំពោះចំណែកដែលនៅសល់បន្ទាប់ពីនោះ គឺត្រូវបែងចែកទៅឲ្យសាច់ញាតិជិតបំផុតរបស់សពដែលជាបុរស ដែលគេហៅថា العصبة (សាច់ញាតិជាបុរស)។فوائد الحديث
ហាទីស្ហនេះ គឺជារូបមន្តនៅក្នុងការបែងចែកទ្រព្យសម្បត្តិដែលសពបានបន្សល់ទុក។
ក្នុងការបែងចែកមរតក គឺត្រូវចាប់ផ្តើមបែងចែកឲ្យទៅអ្នកដែលមានសិទ្ធិទទួលមរតកជាលក្ខណៈកំណត់ចំនួនមុន។
អ្វីដែលនៅសល់បន្ទាប់ពីបានបែងចែកឲ្យទៅអ្នកដែលមានសិទ្ធិទទួលមរតកជាលក្ខណៈកំណត់ចំនួន គឺត្រូវបែងចែកឲ្យទៅសាច់ញាតិជិតបំផុតរបស់សពដែលជាបុរស(العصبة)។
ត្រូវផ្តល់ឲ្យអ្នកដែលជាប់សាច់ញាតិជិតជាងគេមុន។ ដូចនេះ សាច់ញាតិជាបុរសដែលជាប់សាច់ឆ្ងាយ ដូចជាមាខាងឪពុកជាដើម គឺមិនអាចទទួលមរតកបានឡើយក្នុងពេលដែលសពមានសាច់ញាតិជាបុរសដែលជាប់សាច់ជិតជាង ដូចជាឪពុក។
ពុំមែនចំណែកណាត្រូវផ្តល់ឲ្យសាច់ញាតិជិតបំផុតរបស់សពដែលជាបុរស(العصبة)នោះឡើយ ប្រសិនបើអ្នកដែលមានសិទ្ធិទទួលមរតកជាលក្ខណៈកំណត់ចំនួនទទួលនូវចំណែកទ្រព្យមរតកអស់គ្មានសល់។
التصنيفات
Agnates