إعدادات العرض
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ…
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
អំពី អាណាស رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî Português සිංහල Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch ქართული नेपाली Magyar Moore తెలుగు Svenska Кыргызча ಕನ್ನಡ Українська Kinyarwanda Oromoo Македонски ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof Lietuvių தமிழ் Shqipالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា នៅពេលដែលជនមូស្លីមពាក់ស្បែកជើងឃ្លុបបន្ទាប់ពីបានយកវូហ្ទុ ក្រោយមក គេមានហាហ្ទាសតូច ហើយចង់យកវូហ្ទុម្តងទៀត គឺគេអាចជូតលើស្បែកជើងនោះបាន ប្រសិនបើគេចង់ធ្វើដូច្នោះ ហើយគេក៏អាចសឡាតដោយមិនចាំបាច់ដោះស្បែកជើងនោះក៏បានដែរក្នុងរយៈពេលជាក់លាក់ដែលត្រូវបានកំណត់ លើកលែងតែនៅពេលដែលគេមានជូនុបប៉ុណ្ណោះ គឺគេចាំបាច់ត្រូវដោះស្បែកជើងចេញ ហើយងូតទឹក។فوائد الحديث
មិនអនុញ្ញាតឱ្យជូតលើស្បែកជើងឃ្លុបឡើយ លើកលែងតែគេពាក់វាបន្ទាប់ពីមានភាពជ្រះស្អាតពេញលេញ(យកទឹកវូហ្ទុរួច)។
រយៈពេលនៃការជូត៖ មួយថ្ងៃមួយយប់សម្រាប់អ្នកមិនធ្វើដំណើរ និងបីថ្ងៃបីយប់សម្រាប់អ្នកដែលធ្វើដំណើរ។
ការជូតលើស្បែកជើងឃ្លុបអនុវត្តបានតែចំពោះហាហ្ទាសតូចប៉ុណ្ណោះ។ ចំណែកឯហាហ្ទាសធំវិញ គឺគេមិនអនុញ្ញាតឱ្យជូតឡើយ។ ផ្ទុយទៅវិញ គេត្រូវដោះស្បែកជើងចេញ និងលាងជើងទាំងពីរ។
ស៊ូណិតសឡាតដោយពាក់ស្បែកជើងឃ្លុប ឬអ្វីដែលស្រដៀងគ្នានេះដើម្បីឲ្យខុសពីពួកយូដា ប្រសិនបើវាស្អាតនិងមិនបង្កផលប៉ះពាល់ដល់អ្នកសឡាត ឬដល់ម៉ាស្ជិត ដូចជាម៉ាស្ជិតដែលមានព្រំជាដើម។ ក្នុងករណីនេះ គេមិនអាចសឡាតដោយពាក់ស្បែកជើងបានឡើយទេ។
ការជូតលើស្បែកជើងឃ្លុប គឺជាការផ្តល់ភាពងាយស្រួល និងជាការបន្ធូរបន្ថយសម្រាប់ប្រជាជាតិនេះ។
