إعدادات العرض
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
អំពី អាពូសាអ៊ីទ សាអាត់ ពិន ម៉ាលិក ពិន ស៊ីណាន អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
[حسن] [رواه ابن ماجه والدارقطني وغيرهما مسندًا]
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ ចាំបាច់លើបុគ្គលគ្រប់រូបត្រូវការពារគ្រោះថ្នាក់គ្រប់ប្រភេទ និងគ្រប់រូបភាពទាំងអស់ទាំងពីខ្លួនឯង និងពីអ្នកដទៃ។ ដូចនេះ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បង្កនូវគ្រោះថ្នាក់ណាមួយមកលើខ្លួនឯង ឬទៅលើអ្នកដទៃនោះឡើយ។ ហើយគេក៏មិនអនុញ្ញាតឲ្យតបតចំពោះប្រការគ្រោះថ្នាក់ដោយប្រការគ្រោះថ្នាក់នោះដែរ ព្រោះថាប្រការគ្រោះថ្នាក់ គឺមិនអាចលុបបំបាត់ដោយប្រការគ្រោះថ្នាក់នោះឡើយ លើកលែងតែក្នុងទម្រង់នៃច្បាប់គីសស្សដែលមិនហួសដែនកំណត់ប៉ុណ្ណោះ។فوائد الحديث
ហាមឃាត់ចំពោះការតបតទៅលើអ្នកបំពានលើសពីអ្វីដែលគេបានបំពានមកលើខ្លួន។
អល់ឡោះជាម្ចាស់មិនបង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ។
ហាទីស្ហនេះ ជាគោលការណ៍នៅក្នុងការហាមប្រាមការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ មិនថាតាមរយៈពាក្យសម្តី ការប្រព្រឹត្ត ឬការមិនប្រព្រឹត្តនោះឡើយ។
ក្នុងចំណោមគោលការណ៍នៃច្បាប់ឥស្លាមគឺ “គ្រោះថ្នាក់ គឺត្រូវលុបបំបាត់”។ ដូចនេះ ច្បាប់បញ្ញត្តិឥស្លាមមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់ឡើយ ហើយក៏បដិសេធអំពើដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។
