“ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។

“ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។

អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហ៊ើនី رضي الله عنه ថា៖ ពិតណាស់ មានមនុស្សមួយក្រុមបានមកជួបរ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ និងមិនទទួលយកពីមនុស្សម្នាក់។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! លោកទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ ហើយទុកម្នាក់នេះចោលឬ? លោកបានឆ្លើយថា៖ “ពិតណាស់ នៅលើខ្លួនគេមានពាក់ខ្សែគាថា”។ ពេលនោះ បុរសនោះបានលូកដៃចូល ហើយក៏បានកាត់ខ្សែគាថានោះចេញ។ បន្ទាប់មក ណាពីក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។

[حسن] [رواه أحمد]

الشرح

មានមនុស្សមួយក្រុមបានមកជួបនឹងណាពី ﷺ ។ ពួកគេមានគ្នាដប់នាក់។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានរបស់ពួកគេចំពោះអ៊ីស្លាម និងការគោរពតាមពីមនុស្សប្រាំបួននាក់ តែលោកមិនទទួលយកពីអ្នកទីដប់ឡើយ។ នៅពេលគេសួរលោកអំពីមូលហេតុនេះ លោកបានឆ្លើយថា៖ ពិតណាស់ នៅលើខ្លួនបុរសនោះមានពាក់ខ្សែគាថាដើម្បីការពារពីជំងឺក្តៅភ្នែក ឬគ្រោះថ្នាក់ផ្សេង”។ ពេលនោះ បុរសនោះក៏បានលូកដៃរបស់ខ្លួនទៅកន្លែងដែលមានពាក់ខ្សែគាថានោះ ហើយក៏កាត់វាចេញ។បន្ទាប់មក ណាពី ﷺ ក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះនៅក្នុងពេលនោះ ហើយលោកបានមានប្រសាសន៍ព្រមានអំពីខ្សែគាថា និងបានបញ្ជាក់អំពីច្បាប់របស់វាថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានធ្វើស្ហ៊ីរិក”។

فوائد الحديث

ជនណាដែលពឹងផ្អែកលើអ្វីផ្សេងក្រៅពីអល់ឡោះ នោះទ្រង់នឹងធ្វើឲ្យអ្វីដែលរូបគេទទួលបានផ្ទុយពីបំណងរបស់ខ្លួន។

ការមានជំនឿថា ការពាក់ខ្សែគាថា គឺជាមូលហេតុក្នុងការការពារពីគ្រោះថ្នាក់ និងជំងឺក្តៅភ្នែក គឺជាស្ហ៊ីរិកតូច។ តែប្រសិនបើគេជឿថា វាអាចផ្តល់ប្រយោជន៍ដោយខ្លួនវាផ្ទាល់ វាជាស្ហ៊ីរិកធំ។

التصنيفات

Oneness of Allah's Worship