إعدادات العرض
“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា)…
“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල ไทย دری Akan Azərbaycan Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy नेपाली or Română Kinyarwanda тоҷикӣ O‘zbek Moore Wolof Oromoo Српски Soomaali bm Українська Tagalog rn ქართული mkالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលទៅធ្វើធម្មយាត្រាហាជ្ជី ហើយក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ រូបគេមិនរួមមេត្រីនឹងភរិយា ក៏ដូចសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងការរួមមេត្រី ដូចជាការថើប ការបបោសអង្អែល ហើយក៏អាចរាប់បញ្ចូលផងដែរនូវពាក្យសម្ដីអាសគ្រាម ព្រមទាំងមិនប្រព្រឹត្តអំពើល្មើសនឹងអល់ឡោះជាម្ចាស់តាមរយៈការប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ហើយរាប់បញ្ចូលក្នុងអំពើល្មើសផងដែរនោះ គឺការប្រព្រឹត្តល្មើសនឹងបម្រាមទាំងឡាយនៃតំណមអៀហរ៉ម នោះគាត់នឹងវិលត្រលប់ពីការធ្វើធម្មយាត្រាហាជ្ជីវិញក្នុងនាមជាអ្នកដែលទទួលបានអភ័យទោសចំពោះបាបកម្មទាំងឡាយ ប្រៀបដូចជាទារកដែលកើតមកដោយភាពជ្រះស្អាតពីបាបកម្មផ្សេងៗដូច្នោះដែរ។فوائد الحديث
អំពើល្មើសទាំងឡាយ ទោះបីជាវាត្រូវបានហាមឃាត់នៅគ្រប់កាលៈទេសៈ ប៉ុន្តែក្នុងអំឡុងពេលធ្វើហាជ្ជី គឺវាត្រូវបានហាមឃាត់កាន់តែតឹងរឹងថែមទៀត ដើម្បីជាការលើកតម្កើងដល់កិច្ចធម្មយាត្រាហាជ្ជី។
មនុស្សគ្រប់រូបកើតមកដោយគ្មានកំហុសឆ្គង ឬបាបកម្មអ្វីជាប់ខ្លួនឡើយ ហើយក៏មិនស្ពាយជាប់មកជាមូយនូវបាបកម្មរបស់អ្នកដទៃដូចគ្នាដែរ។