إعدادات العرض
“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។…
“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands Kiswahili தமிழ் ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული Македонски Српски Lingalaالشرح
ណាពី ﷺ លោកបង្គាប់ប្រើពួកយើងឲ្យផ្សព្វផ្សាយចំណេះដឹងអំពីលោកពីគម្ពីរគួរអាន និងស៊ុណ្ណះ ទោះជាវាតិចតួចត្រឹមតែមួយអាយ៉ាត់(វាក្យខណ្ឌ)នៃគួរអាន ឬហាទីស្ហក៏ដោយ តែភ្ជាប់នឹងលក្ខខណ្ឌ គឺរូបគេត្រូវតែជាអ្នកដែលមានចំណេះដឹងពីអ្វីដែលគេផ្សព្វផ្សាយនិងអំពាវនាវនោះ។ បន្ទាប់មក ណាពី ﷺ លោកបានបញ្ជាក់ថា ពិតណាស់គ្មានបញ្ហាអ្វីឡើយក្នុងការនិយាយពីរឿងរ៉ាវអម្បូរអ៊ីស្រាអែលចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេនូវអ្វីដែលមិនផ្ទុយនឹងច្បាប់បញ្ញត្តិរបស់យើង។ បន្ទាប់មកទៀត លោកបានព្រមានចំពោះការនិយាយកុហកប្រឌិតលើរូបលោក(នូវអ្វីដែលលោកមិនបានមានប្រសាសន៍)ដោយឲ្យជននោះរៀបចំកន្លែងមួយសម្រាប់ខ្លួនឯងក្នុងឋាននរក។فوائد الحديث
លើកទឹកចិត្តឲ្យធ្វើការផ្សព្វផ្សាយច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ ហើយថាមនុស្សម្នាក់អាចធ្វើការផ្សព្វផ្សាយនូវអ្វីដែលខ្លួនចងចាំ និងយល់ ទោះជាវាតិចតួចក៏ដោយ។
ចាំបាច់ត្រូវស្វែងរកចំណេះដឹងផ្នែកច្បាប់អ៊ីស្លាមដើម្បីឲ្យគេអាចគោរពសក្ការៈចំពោះអល់ឡោះ និងផ្សព្វផ្សាយច្បាប់បញ្ញត្តិរបស់ទ្រង់បានត្រឹមត្រូវ។
ចាំបាច់ត្រូវប្រាកដពីភាពត្រឹមត្រូវនៃហាទីស្ហមុននឹងផ្សព្វផ្សាយ ឬចែកចាយហាទីស្ហណាមួយ ដើម្បីកុំឲ្យចូលទៅក្នុងការព្រមានដ៏ធ្ងន់ធ្ងរនេះ។
ជំរុញឲ្យមានភាពសច្ចៈក្នុងការនិយាយស្តី និងប្រយ័ត្នប្រយែងក្នុងការនិយាយ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការកុហកភូតភរ ជាពិសេសទាក់ទងនឹងច្បាប់បញ្ញត្តិរបស់អល់ឡោះ។