إعدادات العرض
“ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់…
“ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។
الترجمة
العربية Bosanski English فارسی Français Русский हिन्दी Bahasa Indonesia 中文 বাংলা اردو Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Türkçe Hausa دری Кыргызча Lietuvių Kinyarwanda नेपाली or ಕನ್ನಡ Română Soomaali Српски Wolof Українська Tagalog Moore Azərbaycan ქართული Magyar mr Deutsch Македонски bm አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានព្រមានយ៉ាងធ្ងន់ធ្ងរចំពោះការសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព(គឺសំដៅលើអ្នកគ្មានជំនឿដែលបានចូលទៅក្នុងទឹកដីអ្នកឥស្លាមដោយមានកិច្ចព្រមព្រៀងធានាសុវត្ថិភាព)ថា ជាការពិតណាស់ រូបគេនឹងមិនធុំក្លិនឋានសួគ៌ឡើយ ហើយក្លិនឋានសួគ៌នោះមានចម្ងាយឆ្ងាយពីរូបគេស្មើនឹងចម្ងាយដើរសែសិបឆ្នាំ។فوائد الحديث
ហាមឃាត់ការសម្លាប់អ្នកគ្មានជំនឿដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព អ្នកគ្មានជំនឿរស់នៅក្នុងប្រទេសឥស្លាមដែលទទួលបានការធានាសុវត្ថិភាព និងអ្នកគ្មានជំនឿដែលសុំធានាសុវត្ថិភាព ហើយការសម្លាប់ពួកគេ គឺស្ថិតក្នុងចំណោមបាបកម្មធំ។
អ្នកគ្មានជំនឿដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលរស់នៅក្នុងប្រទេសរបស់ខ្លួន ហើយបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាពជាមួយនឹងអ្នកឥស្លាម ដោយគេមិនប្រយុទ្ធប្រឆាំងនឹងអ្នកឥស្លាមនោះឡើយ ហើយអ្នកឥស្លាមក៏មិនប្រយុទ្ធប្រឆាំងនឹងពួកគេនោះដែរ។ អ្នកគ្មានជំនឿរស់នៅក្នុងប្រទេសឥស្លាមដែលទទួលបានការធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលរស់នៅក្នុងប្រទេសឥស្លាម ហើយសុខចិត្តបង់ពន្ធដើម្បីទទួលបានការធានាសុវត្ថិភាព។ អ្នកគ្មានជំនឿដែលសុំធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលចូលមកក្នុងប្រទេសឥស្លាមដោយមានកិច្ចព្រមព្រៀង និងការធានាសុវត្ថិភាពក្នុងអំឡុងពេលកំណត់ណាមួយ។
ព្រមានចំពោះការក្បត់កិច្ចព្រមព្រៀងជាមួយអ្នកដែលមិនមែនមូស្លីម។