إعدادات العرض
ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា…
ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ខ្ញុំធ្លាប់បានកត់ត្រាទុករាល់អ្វីទាំងអស់ដែលខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ ដោយខ្ញុំចង់ទន្ទេញវា។ ពេលនោះ ពួកគួរ៉ស្ហបានហាមខ្ញុំ និងបាននិយាយថា៖ តើអ្នកកត់ត្រាទុករាល់អ្វីទាំងអស់ដែលអ្នកបានឮវាពីរ៉ស៊ូលុលឡោះ ﷺ ឬ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ទាំងនៅពេលកំពុងខឹង និងពេលស្ងប់ស្ងាត់នោះ? ដូចនេះ ខ្ញុំក៏ឈប់កត់ត្រា ហើយខ្ញុំបានរំលឹករឿងនេះប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានយកម្រាមដៃរបស់លោកចង្អុលទៅកាន់មាត់របស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം Bosanski ಕನ್ನಡ Kurdî Română Shqip Soomaali Српски Українська Wolof Moore Tagalog தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Македонски Русский bm Malagasy Oromooالشرح
អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ខ្ញុំធ្លាប់បានកត់ត្រាទុករាល់អ្វីទាំងអស់ដែលខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ ដើម្បីខ្ញុំទន្ទេញវាតាមរយៈការកត់ត្រា។ ពេលនោះ មានពួកគួរ៉ស្ហមួយក្រុមបានហាមឃាត់ខ្ញុំ ហើយពួកគេនិយាយថា រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សលោកធម្មតាដែលមានប្រសាសន៍ទាំងនៅពេលកំពុងខឹង និងពេលស្ងប់ស្ងាត់ ហើយក៏អាចមានខុសផងដែរ។ ដូចនេះ ខ្ញុំក៏ឈប់កត់ត្រាវិញ។ ហើយខ្ញុំបានប្រាប់រ៉ស៊ូលុលឡោះ ﷺ នូវអ្វីដែលពួកគេបាននិយាយ។ ពេលនោះ លោកបានយកម្រាមដៃចង្អុលទៅកាន់មាត់របស់លោក ហើយបានមានប្រសាសន៍ថា៖ ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវាឡើយ លើកលែងតែជាការពិតគ្រប់កាលៈទេសៈទាំងអស់ ទាំងពេលខឹង និងពេលស្ងប់ស្ងាត់។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីណាពីរបស់ទ្រង់ ﷺ ថា៖ ﴿وَمَا يَنْطِقُ عَنِ الْهَوَىٰ. إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ﴾ (ហើយគេមិននិយាយតាមទំនើងចិត្ដឡើយ។ អ្វីដែលគេនិយាយគ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវបានគេ(អល់ឡោះ)វ៉ាហ៊ីមកនោះឡើយ)។فوائد الحديث
ណាពី ﷺ ត្រូវបានការពារពីកំហុសឆ្គងចំពោះអ្វីដែលលោកផ្សព្វផ្សាយពីម្ចាស់របស់លោកទាំងពេលដែលលោករីករាយ និងពេលដែលលោកខឹងសម្បា។
ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم លើការថែរក្សា និងផ្សព្វផ្សាយស៊ុណ្ណះ។
អនុញ្ញាតឲ្យធ្វើការស្បថទោះបីជាមិនត្រូវបានគេស្នើក៏ដោយ ដូចជាដើម្បីបញ្ជាក់ពីបញ្ហាអ្វីមួយជាដើម។
ការកត់ត្រាចំណេះដឹង គឺជាមូលហេតុដ៏សំខាន់មួយជួយដល់ការថែក្សាចំណេះដឹង។