“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។…

“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។

الشرح

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យទុកផ្ទះចោលដោយមិនមានការប្រតិបត្តិសឡាតនៅក្នុងវា ប្រៀបដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។ ហើយលោកបានហាមឃាត់មិនឲ្យទៅមើលផ្នូររបស់លោកម្តងហើយម្តងទៀត និងជួបជុំគ្នានៅទីនោះជាប្រចាំ ព្រោះថាការធ្វើដូច្នោះជាមធ្យោបាយនាំទៅរកប្រការស្ហ៊ីរិក។ ហើយលោកបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមដល់លោកគ្រប់ទីកន្លែង ព្រោះថាការសឡាវ៉ាតរបស់គេនឹងទៅដល់រូបលោក មិនថារូបគេនៅជិតឬនៅឆ្ងាយឡើយ គឺវានឹងទៅដល់លោកដូចគ្នា។ ដូច្នេះ មិនចាំបាច់លើរូបគេត្រូវទៅកាន់ផ្នូរលោកម្តងហើយម្តងទៀត(ដើម្បីសឡាវ៉ាត)នោះទេ។

فوائد الحديث

ហាមឃាត់មិនឱ្យទុកផ្ទះចោលដោយមិនមានការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។

ហាមឃាត់ការធ្វើដំណើរគ្រាន់តែដើម្បីទៅមើលផ្នូរណាពី ﷺ ព្រោះលោកបង្គាប់ប្រើឲ្យសឡាវ៉ាតលើរូបលោក និងបានប្រាប់ថា វានឹងទៅដល់លោក។ តាមពិត គេព្យាយាមធ្វើដំណើរ គោលបំណងគឺដើម្បីបានទៅដល់ម៉ាស្ជិតណាពី និងប្រតិបត្តិសឡាតនៅទីនោះប៉ុណ្ណោះ។

ហាមឃាត់មិនឲ្យយកការទៅមើលផ្នូររបស់ណាពី ﷺ ជាការធ្វើបុណ្យ តាមរយការទៅមើលផ្នូរលោកដដែលៗជាញឹកញាប់ក្នុងលក្ខណៈពិសេសជាក់លាក់ និងក្នុងពេលវេលាកំណត់ជាក់លាក់។ ហើយក៏ដូច្នោះដែរ ចំពោះការទៅមើលផ្នូរផ្សេងៗទៀត។

កិត្តិយសខ្ពង់ខ្ពស់របស់ណាពី ﷺ ចំពោះម្ចាស់របស់លោក ដោយច្បាប់ឥស្លាមបានបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមលើលោកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ដោយការហាមឃាត់ការសឡាតនៅទីផ្នូរត្រូវបានទទួលស្គាល់ក្នុងចំណោមសហាហ្ពាត់ ហេតុដូច្នេះហើយទើបណាពី ﷺ លោកហាមមិនឲ្យចាត់ទុកផ្ទះដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។