إعدادات العرض
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក…
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Українська ქართული Magyar Moore Shqip Македонски Azərbaycan Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
មានបុរសម្នាក់បានមកជួបណាពី ﷺ និងបាននិយាយជាមួយលោកអំពីបញ្ហាមួយ។ បន្ទាប់មក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានបដិសេធចំពោះពាក្យសម្ដីនេះ និងបានប្រាប់បុរសនោះថា ការភ្ជាប់ចេតនារបស់ភាវៈ(ម៉ាខ្លូក)ទៅនឹងចេតនារបស់អល់ឡោះជាម្ចាស់ដោយប្រើឃ្នាប់ “និង” គឺជាស្ហ៊ីរិកតូចដែលគេមិនអនុញ្ញាតឱ្យជនមូស្លីមនិយាយដូចនេះឡើយ។ បន្ទាប់មក លោកបានណែនាំបុរសនោះឱ្យនិយាយពាក្យដែលត្រឹមត្រូវវិញគឺ៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។ នោះគឺទទួលស្គាល់នូវចេតនារបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ និងមិនត្រូវភ្ជាប់ចេតនារបស់នរណាម្នាក់ជាមួយទ្រង់ដោយប្រើឈ្នាប់ណាមួយឡើយ។فوائد الحديث
ហាមឃាត់ការនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា និងអ្នកមានចេតនា(វានឹងកើតឡើង)” ក៏ដូចជាពាក្យពេចន៍ស្រដៀងគ្នានេះដែលភ្ជាប់ចេតនារបស់ខ្ញុំបម្រើអល់ឡោះទៅនឹងចេតនារបស់អល់ឡោះជាម្ចាស់ដោយប្រើពាក្យ “និង” ព្រោះវាជាស្ហ៊ីរិកតូច។
ចាំបាច់ហាមឃាត់ពីអំពើអាក្រក់។
រ៉ស៊ូលុលឡោះ ﷺ លោកការពារគោលជំនឿឯកទេពនិយម(តាវហេទ) និងបិទផ្លូវទាំងឡាយដែលនាំទៅរកអំពើស្ហ៊ីរិក។
នៅពេលហាមឃាត់ពីប្រការអាក្រក់ គប្បីលើអ្នកហាមឃាត់ត្រូវណែនាំដល់អ្នកដែលខ្លួនហាមឃាត់នូវប្រការផ្សេងដែលច្បាប់អនុញ្ញាតមកជំនួសឲ្យប្រការហាមឃាត់នោះវិញ ជាការអនុវត្តតាមគំរូរ៉ស៊ូលុលឡោះ ﷺ ។
សំយោគរវាងប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ក្នុងហាទីស្ហនេះថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)” និងប្រសាសន៍របស់លោកក្នុងហាទីស្ហផ្សេងទៀតថា៖ “អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា” គឺមានន័យថា ការនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា” គឺត្រូវបានអនុញ្ញាត។ ប៉ុន្តែការនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)” គឺល្អជាង។
អ្នកអាចនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបអ្នកមានចេតនា”។ តែជាការប្រសើរ អ្នកគួរនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
التصنيفات
Oneness of Allah's Worship