إعدادات العرض
“ជាការពិតណាស់…
“ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។
អំពី ខាវឡះ អាល់អាន់សរីយ៉ះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල Hausa دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm тоҷикӣ Македонски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានប្រាប់អំពីមនុស្សដែលចាត់ចែងទ្រព្យសម្បតិអ្នកឥស្លាមដោយមិនត្រឹមត្រូវ និងយកទ្រព្យសម្បត្តិទាំងនោះដោយខុសច្បាប់។ អត្ថន័យនៃហាទីស្ហនេះ គឺទូទៅចំពោះទ្រព្យសម្បត្តិ មិនថាការប្រមូលយកទ្រព្យសម្បត្តិនោះ ឬការរកស៊ីដោយខុសច្បាប់ ហើយនិងការចំណាយទ្រព្យសម្បត្តិទាំងនោះខុសគោលដៅ។ ចូលក្នុងនេះដែរ គឺការស៊ីទ្រព្យសម្បត្តិក្មេងកំព្រា និងទ្រព្យវ៉ាកាហ្វ ការក្បត់ទំនុកចិត្តឬបញ្ញើ រួមទាំងការយកទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក ការតបស្នងសម្រាប់អ្នកទាំងនោះ គឺឋាននរក។فوائد الحديث
ទ្រព្យសម្បត្តិដែលស្ថិតក្នុងដៃមនុស្សលោក គឺជាទ្រព្យសម្បត្តិរបស់អល់ឡោះដែលទ្រង់បានប្រគល់ឲ្យពួកគេគ្រប់គ្រងដើម្បីចំណាយនិងចាត់ចែងវាទៅតាមផ្លូវដែលស្របតាមច្បាប់ឥស្លាម ហើយត្រូវចៀសវាងការចាត់ចែងទ្រព្យសម្បត្តិទាំងនោះដោយមិនត្រឹមត្រូវ។ ដោយនេះគឺត្រូវអនុវត្តជាទូទៅ មិនថាគេជាអ្នកគ្រប់គ្រង ឬអ្្នកផ្សេងក្រៅពីពួកគេឡើយ។
ច្បាប់ឥស្លាមសង្កត់ធ្ងន់លើទ្រព្យសម្បត្តិសាធារណៈ។ ជនណាហើយដែលគ្រប់គ្រងសម្បត្តិសាធារណៈណាមួយ គឺគេនឹងទទួលខុសត្រូវនៅថ្ងៃបរលោក ចំពោះការប្រមូលនិងការចាត់ចែងទ្រព្យសម្បត្តិនោះ។
ចូលទៅក្នុងការព្រមាននេះដែរ ជនណាដែលចាត់ចែងទ្រព្យសម្បត្តិខុសពីអ្វីដែលច្បាប់បញ្ញត្តិ មិនថាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬទ្រព្យសម្បត្តិអ្នកដទៃនោះឡើយ។