إعدادات العرض
“ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ…
“ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands Kiswahili தமிழ் دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបង្គាប់ប្រើឲ្យមានការបន្ធូរបន្ថយ និងធ្វើឲ្យមានភាពងាយស្រួលដល់មនុស្ស ហើយមិនត្រូវបង្កការលំបាកដល់ពួកគេឡើយចំពោះគ្រប់កិច្ចការទាំងអស់ ទាំងកិច្ចការសាសនា និងកិច្ចការលោកិយ។ ការធ្វើដូចនេះ គឺត្រូវស្ថិតនៅក្នុងកម្រិតព្រំដែនដែលអល់ឡោះបានអនុញ្ញាត និងបានបញ្ញត្តិច្បាប់។ ហើយលោកជំរុញឲ្យផ្តល់ដំណឹងរីករាយដល់ពួកគេ និងមិនត្រូវធ្វើឲ្យពួកគេគេចចេញពីរូបគេឡើយ។فوائد الحديث
ចាំបាច់លើអ្នកមានជំនឿត្រូវធ្វើឲ្យមនុស្សស្រឡាញ់អល់ឡោះ និងជំរុញពួកគេឲ្យចូលចិត្តធ្វើអំពើល្អ។
គប្បីលើអ្នកដែលអំពាវនាវ(ហ្ទាក់វ៉ះ)ទៅកាន់អល់ឡោះត្រូវពិនិត្យមើលប្រកបដោយគតិបណ្ឌិតចំពោះរបៀបផ្សព្វផ្សាយ និងអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម។
ការផ្តល់ដំណឹងល្អនឹងបង្កើតអារម្មណ៍រីករាយ ការទទួលស្វាគមន៍ និងការលួងលោមចំពោះអ្នកអំពាវនាវ និងចំពោះអ្វីដែលគេបានផ្តល់ដល់មនុស្សជាតិ។
ការបង្កការលំបាក គឺធ្វើឲ្យមនុស្សរត់គេច បែរចេញ និងមានមន្ទិលសង្ស័យចំពោះសម្តីអ្នកអំពាវនាវនោះ។
ភាពធំធេងនៃក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយពិតណាស់ ទ្រង់ពេញចិត្តឲ្យពួកគេនូវសាសនាមួយដែលមានការអនុគ្រោះ និងច្បាប់បញ្ញត្តិមួយដែលមានលក្ខណៈងាយស្រួល។
ការផ្តល់ភាពងាយស្រួលដែលគេបង្គាប់ប្រើ គឺស្ថិតនៅក្នុងអ្វីដែលច្បាប់ឥស្លាមបាននាំមក។
التصنيفات
Praiseworthy Morals