“ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់…

“ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។

អំពី សាមូរ៉ោះ ពិន ជុនទប់ និង អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។

[صحيح]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលរាយការណ៍ហាទីស្ហណាមួយពីរូបលោក ដោយដឹងថា វាជាការកុហក ឬសង្ស័យថាវាជាការកុហក ឬប្រហែលក្នុងចិត្តថា វាជាការកុហកទៅលើរូបលោកនោះ ពិតណាស់អ្នករាយការណ៍នោះក៏ចូលរួមក្នុងការភូតកុហកនេះដែរ។

فوائد الحديث

ត្រូវផ្ទៀងផ្ទាត់ហាទីស្ហដែលត្រូវបានគេរាយការណ៍ពីណាពី ﷺ និងត្រូវប្រាកដពីភាពត្រឹមត្រូវរបស់វាមុននឹងរាយការណ៍បន្ត។

ត្រូវបានចាត់ថាជាការកុហក ទាំងអ្នកដែលប្រឌិតបង្កើតពាក្យកុហក និងទាំងអ្នកដែលចែករំលែកនិង ផ្សព្វផ្សាយវាក្នុងចំណោមមនុស្ស។

ការរាយការណ៍ហាទីស្ហក្លែងក្លាយ(الحديث الموضوع)ត្រូវបានហាមឃាត់ចំពោះអ្នកដែលដឹងថា វាជាហាទីស្ហក្លែងក្លាយ ឬប្រហែលក្នុងចិត្តថា វាជាហាទីស្ហក្លែងក្លាយ លើកលែងតែក្នុងន័យរំលឹកដើម្បីព្រមានអំពីវាប៉ុណ្ណោះ។

التصنيفات

Significance and Status of the Sunnah, Blameworthy Morals