ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ…

ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការស្តាប់បង្គាប់និងគោរពតាម(មេដឹកនាំ)ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលយើងពេញចិត្ត និងអ្វីដែលយើងមិនពេញចិត្ត ហើយស៊ូទ្រាំអត់ធ្មត់ប្រសិនបើមានការផ្តាច់ការមកលើយើង

អំពី អ៊ូហ្ពាហ្ទះ ពិន អាសស៏មិត رضي الله عنه បាននិយាយថា ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការស្តាប់បង្គាប់និងគោរពតាម(មេដឹកនាំ)ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលយើងពេញចិត្ត និងអ្វីដែលយើងមិនពេញចិត្ត ហើយស៊ូទ្រាំអត់ធ្មត់ប្រសិនបើមានការផ្តាច់ការមកលើយើង ហើយមិនប្រឆាំងនឹងអ្នកមេដឹកនាំឡើយ និងនិយាយការពិតគ្រប់ទីកន្លែង ដោយមិនត្រូវខ្លាចគេស្តីបន្ទោសក្នុងមាគ៌ាអល់ឡោះនោះឡើយ។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានទទួលយកនូវកិច្ចសន្យាពីសហាហ្ពាត់របស់លោកលើការគោរពតាមមេដឹកនាំទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងពេលមានបាន ទាំងពេលទាល់ក្រ ទោះបីជាកិច្ចការនោះពួកគេពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ទោះជាអ្នកដឹកនាំផ្តល់អាទិភាពលើមនុស្សលើទ្រព្យសម្បត្តិសាធារណៈ មុខតំណែង ឬរឿងផ្សេងៗក៏ដោយ ក៏ចាំបាច់លើពួកគេត្រូវតែស្តាប់តាម និងគោរពតាមមេដឹកនាំនោះក្នុងរឿងដែលត្រឹមត្រូវដែរ។ ហើយមិនត្រូវបះបោរប្រឆាំងនឹងមេដឹកនាំឡើយ ពីព្រោះភាពវឹកវរ ចលាចល និងវិនាសកម្មដែលកើតឡើងពីការប្រយុទ្ធប្រឆាំងនឹងមេដឹកនាំ គឺធំធេងជាងវិនាសកម្មដែលកើតចេញពីអំពើអយុត្តិធម៌របស់មេដឹកនាំនោះទៅទៀត។ ហើយក្នុងចំណោមអ្វីដែលសហាហ្ពាត់បានចុះកិច្ចសន្យាផងដែរនោះ គឺពួកគេត្រូវនិយាយពាក្យពិតជានិច្ចប្រកបដោយភាពជ្រះថ្លាចំពោះអល់ឡោះជាម្ចាស់ទោះជានៅទីកន្លែងណាក៏ដោយ ដោយមិនត្រូវខ្លាចមានអ្នកស្តីបន្ទោសពួកគេឡើយ។

فوائد الحديث

ផ្លែផ្កានៃការស្តាប់តាម និងគោរពតាមមេដឹកនាំ គឺធ្វើឲ្យជនមូស្លីមមានការរួបរួមគ្នា និងចាកផុតពីការបែកបាក់។

ចាំបាច់ត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំចំពោះបញ្ហាដែលមិនមែនជាអំពើល្មើសចំពោះអល់ឡោះ ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលខ្លួនពេញចិត្ត និងអ្វីដែលខ្លួនមិនពេញចិត្ត ទាំងពេលដែលពួកគេធ្វើសកម្មភាពផ្តាច់ការ។

ចាំបាច់ត្រូវនិយាយពាក្យពិតទោះបីជាយើងនៅទីកន្លែងណាក៏ដោយដោយមិនត្រូវខ្លាចគេស្តីបន្ទោសក្នុងរឿងអល់ឡោះនោះឡើយ។

التصنيفات

Shariah-approved Politics, Rebelling against the Muslim Ruler