“នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ…

“នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។

អំពី អាពូអៃយ៉ូប អាល់អាន់សរី رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។ អាពូអៃយ៉ូប បាននិយាយថា៖ ពេលដែលពួកយើងទៅដល់ប្រទេសស្ហាម(ស៊ីរី) ពួកយើងឃើញថា បន្ទប់ទឹកជាច្រើនត្រូវបានសង់បែរឆ្ពោះទៅរកទិសគិបឡាត់។ ដូចនេះ ពួកយើងក៏បានងាកចេញ(ពីទិសគិបឡាត់) ហើយសុំការអភ័យទោសពីអល់ឡោះជាម្ចាស់។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានហាមឃាត់អ្នកដែលចង់បត់ជើងធំ ឬបត់ជើងតូចមិនឱ្យតម្រង់មុខទៅកាន់គិបឡាត់(ទិសកាក់ហ្ពះ) ឬបែរខ្នងទៅរកគិបឡាត់ឡើយ។ ផ្ទុយទៅវិញ ចាំបាច់លើគេត្រូវបែរទៅទិសខាងកើត ឬទិសខាងលិចវិញ ប្រសិនបើទិសគិបឡាត់របស់គេ ដូចគ្នានឹងទិសគិបឡាត់អ្នកម៉ាទីណះ(ព្រោះអ្នកម៉ាទីណះ គិបឡាត់របស់ពួកគេ គឺនៅទិសខាងត្បូង)។ បន្ទាប់មក អាពូអៃយ៉ូប رضي الله عنه បានប្រាប់ថា នៅពេលពួកគាត់ទៅដល់ប្រទេសស្ហាម ពួកគាត់បានឃើញបង្គន់ជាច្រើនត្រូវបានគេសង់បែរទៅរកទិសកាក់ហ្ពះ។ ដូចនេះ ពួកគាត់បានងាកខ្លួនរបស់ពួកគាត់ចេញពីគិបឡាត់។ ហើយទោះជាបែបនេះក៏ដោយ ពួកគាត់ក៏នៅតែសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ដែរ។

فوائد الحديث

បុព្វហេតុនៃការហាមឃាត់បែបនេះ គឺដើម្បីជាការគោរព និងលើកតម្កើងដល់កាក់ហ្ពះដ៏ឧត្តុង្គឧត្តម។

សុំការអភ័យទោសពីអល់ឡោះបន្ទាប់ពីចេញពីបន្ទប់ទឹក។

បង្ហាញពីការបង្រៀនដ៏ល្អរបស់ណាពី ﷺ ព្រោះថានៅពេលដែលលោកលើកឡើងពីអ្វីដែលគេបានហាមឃាត់ លោកក៏បានណែនាំពីអ្វីដែលគេបានអនុញ្ញាតផងដែរ។

التصنيفات

Removing Impurities, Toilet Manners