“អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ…

“អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ហើយគេចង់បំបែកកិច្ចព្រមព្រៀងរបស់អ្នក ឬក៏បំបែកបំបាក់ក្រុមរបស់ពួកអ្នក ចូរពួកអ្នកសម្លាប់គេចុះ”។

អំពី អួរហ្វាហ្ជះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ហើយគេចង់បំបែកកិច្ចព្រមព្រៀងរបស់អ្នក ឬក៏បំបែកបំបាក់ក្រុមរបស់ពួកអ្នក ចូរពួកអ្នកសម្លាប់គេចុះ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់អ្នកមូស្លីម នៅពេលណាដែលពួកគេឯកភាពគ្នានៅលើមេដឹកនាំតែម្នាក់ និងក្រុមតែមួយ ក្រោយមក ស្រាប់តែមានអ្នកដែលចង់មកដណ្តើមយកតំណែងជាអ្នកដឹកនាំនោះ ឬចង់បំបែកបំបាក់អ្នកមូស្លីមទៅជាច្រើនក្រុម គឺចាំបាច់ត្រូវតែរារាំងជននោះ និងសម្លាប់ជននោះចោលដើម្បីការពារប្រការអាក្រក់ពីជននោះ ក៏ដូចជាការពារអាយុជីវិតអ្នកមូស្លីម។

فوائد الحديث

ចាំបាច់ត្រូវស្តាប់បង្គាប់ និងគោរពតាមថ្នាក់ដឹកនាំឥស្លាមចំពោះអ្វីដែលមិនមែនជាអំពើល្មើសចំពោះអល់ឡោះ ហើយហាមឃាត់ចំពោះការចេញប្រឆាំងនឹងមេដឹកនាំ។

ជនណាដែលចេញបះបោរប្រឆាំងនឹងមេដឹកនាំឥស្លាម និងក្រុមរបស់ពួកគេ ចាំបាច់ត្រូវសម្លាប់ជននោះ ទោះបីជននោះមានឋានៈ និងពូជពង្សខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។

ជំរុញឲ្យមានការរួបរួម ហើយមិនត្រូវបែកបាក់ និងខ្វែងគំនិតគ្នានោះឡើយ។

التصنيفات

Rebelling against the Muslim Ruler