إعدادات العرض
اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ…
اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានបួងសួងនៅក្នុងផ្ទះរបស់ខ្ញុំយ៉ាងដូច្នេះថា៖ "اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල ไทย دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली тоҷикӣ Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm Македонски Ελληνικά አማርኛالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានបួងសួងឲ្យអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាម មិនថាតូច មិនថាធំ មិនថាជាការគ្រប់គ្រងទូទៅ ឬគ្រប់គ្រងដោយផ្នែកណាមួយ ហើយរូបគេបង្កការលំបាកដល់អ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងមិនមានភាពទន់ភ្លន់ចំពោះពួកគេនោះ គឺសូមឲ្យអល់ឡោះតបស្នងដល់ជននោះវិញទៅតាមប្រភេទនៃទង្វើរបស់គេ ដោយសូមទ្រង់បង្កការលំបាកដល់ជននោះវិញដូចគ្នា។ ហើយចំពោះអ្នកគ្រប់គ្រងដែលមានភាពទន់ភ្លន់ចំពោះអ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ព្រមទាំងជួយសម្រួលកិច្ចការទាំងឡាយរបស់ពួកគេនោះ គឺសូមឲ្យអល់ឡោះមានភាពទន់ភ្លន់ចំពោះជននោះ និងផ្តល់ភាពងាយស្រួលចំពោះកិច្ចការទាំងឡាយរបស់គេដូចគ្នា។فوائد الحديث
ចាំបាច់លើអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាមត្រូវមានភាពទន់ភ្លន់ចំពោះពួកគេតាមដែលអាចធ្វើទៅបាន។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ស្ដង់ដារ ឬខ្នាតដែលអាចវាស់វែងថាជាភាពទន់ភ្លន់ ឬតឹងរឹងនោះ គឺជាសេចក្ដីដែលមិនផ្ទុយពីគម្ពីរគួរអាន និងស៊ុណ្ណះ។