Virtues and Manners - الصفحة 4

Virtues and Manners - الصفحة 4

7- “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។

13- “គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។

14- ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។

17- “សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។

31- “ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។

32- “ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាអាណិតស្រឡាញ់ដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាផ្តល់លាភសក្ការៈដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ ប៉ុន្តែចូរឲ្យគេមានភាពប្រាកដប្រជាក្នុងការបួងសួងសុំ ពីព្រោះអល់ឡោះទ្រង់ធ្វើអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកណាអាចបង្ខិតបង្ខំទ្រង់បានឡើយ”។

33- “ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។ ខាតបង់ហើយចំពោះអ្នកដែលខែរ៉ម៉ាហ្ទនបានមកដល់រូបគេ តែវាបានកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានគេអភ័យទោសឲ្យ។ ខាតបង់ហើយចំពោះអ្នកដែលនៅទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលគាត់ចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានឲ្យរូបគេបានចូលឋានសួគ៌នោះ”។