Virtues and Manners - الصفحة 3

Virtues and Manners - الصفحة 3

3- “ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។

15- ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។

22- រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។

25- “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។

56- “កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។

65- اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។

79- “ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។

86- “ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។

99- اللهُمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَلَيْكَ تَوَكَّلْتُ، وَإِلَيْكَ أَنَبْتُ، وَبِكَ خَاصَمْتُ، اللهُمَّ إِنِّي أَعُوذُ بِعِزَّتِكَ، لَا إِلَهَ إِلَّا أَنْتَ أَنْ تُضِلَّنِي، أَنْتَ الْحَيُّ الَّذِي لَا يَمُوتُ، وَالْجِنُّ وَالْإِنْسُ يَمُوتُونَ (ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ខ្លួន។ ចំពោះទ្រង់ហើយដែលខ្ញុំមានជំនឿ។ ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ការទុកចិត្ត។ ទៅកាន់ទ្រង់ហើយដែលខ្ញុំវិលត្រឡប់។ ផ្អែកលើភស្តុតាងដែលទ្រង់បានផ្ដល់មកឲ្យដែលខ្ញុំជជែកជាមួយគេ។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ តាមរយៈអានុភាពរបស់ទ្រង់ដែលគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីការដែលទ្រង់ធើ្វឲ្យខ្ញុំវងេ្វងផង។ មានតែទ្រង់ប៉ុណ្ណោះដែលរស់ជានិច្ចមិនស្លាប់ឡើយ។ ចំណែកឯជិន និងមនុស្សលោកនឹងត្រូវស្លាប់)”។